Nokia 3310 ស៊េរី​ ២០១៧ តម្លៃ​អាច​ហក់​ឡើង​ក្បែរ​ ១០០ ដុល្លារ នៅ​តំបន់​អឺរ៉ុប

  • 2017-04-24 03:39:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អំឡុង​ខែ​កុម្ភៈ​កន្លង​ទៅ​ ក្រុមហ៊ុន HDM Global បាន​ប្រកាស​ទូរសព្ទ Nokia 3310 ក្នុង​តម្លៃ​ប្រមាណ ៥២ ដុល្លារ ហើយ​ថ្មី​នេះ​ឮ​ដំណឹង​ថា ក្រុមហ៊ុន​ត្រៀម​លក់​នៅ​តំបន់​អឺរ៉ុប​ចាប់​ពី​សប្ដាហ៍​ក្រោយ តែ​តម្លៃ​អាច​ហក់​ឡើង​ដល់​ប្រហែល ១០០ ដុល្លារ។

  • ប្រទេស​អូទ្រីស នឹង​ដាក់​លក់​ចាប់​ពី​ថ្ងៃ​ទី ២៨ មេសា​ត​ទៅ តម្លៃ ៥៩ អ៊ឺរ៉ូ (ប្រហែល​ ៦៣ ដុល្លារ)​ តែ​ហាង​ចែក​ចាយ​មួយ​ចំនួន បាន​បញ្ចុះ​តម្លៃ​មក​សល់​ក្បែរ​ ៥៦ ដុល្លារ​វិញ ដើម្បី​ទាក់​ទាញ​អតិថិជន។

  • ប្រទេស​ស៊ុយអែត​ អាច​ផ្តល់​ជម្រើស Nokia 3310 (២០១៧) ដំណើរ​ការ​ប្រព័ន្ធ 3G ប៉ុន្តែ​តម្លៃ​មិន​ក្រោម​ ៩៣ អ៊ឺរ៉ូ (ប្រហែល​ ៩៩ ដុល្លារ​) ឯណោះ ខណៈ​ការ​ដាក់​ចាប់​លក់​ពី​ខែ​ឧសភា​ត​ទៅ។ យ៉ាង​ដំណឹង​នេះ ពុំ​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

  • ប្រទេស​អាល្លឺម៉ង់​ត្រៀម​ដាក់​លក់​ចាប់​ពី​ថ្ងៃ​ទី ២៨ មេសា​ត​ទៅ តម្លៃ​ ៥៨ អ៊ឺរ៉ូ (ប្រហែល ៦២ ដុល្លារ)​ ប៉ុន្តែ​ដំណើរ​ការ​បាន តែ​ប្រព័ន្ធ 2G ប៉ុណ្ណោះ​។

ដោយ​សារ​អត្រា​ពន្ធ​តាម​ប្រទេស​នីមួយ​នៅ​តំបន់​អ៊ឺរ៉ុប​ខាង​លើ ទើប​ធ្វើ​ឲ្យ​តម្លៃ Nokia 3310 លក់​រាង​ថ្លៃ​ជាង​តម្លៃ​របស់​ក្រុមហ៊ុន​ HDM Global៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ ផាន់និត