ក្រោយបាត់​មុខ​មួយ​រយៈ បារ៉ាក់ អូបាម៉ា ចេញមក​ប្រកាសការងារ​ថ្មី គួរឲ្យ​ភ្ញាក់ផ្អើល

  • 2017-04-25 02:30:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​ថ្មីៗ​នេះ អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ប្រកាស​ថា គម្រោង​ដំបូង​បង្អស់​​របស់​លោក ក្រោយ​ពី​បញ្ចប់​តំណែង​ប្រធានាធិបតី​ គឺ នឹង​ជួយ​មនុស្ស​ជំនាន់​ក្រោយ ឲ្យ​សកម្ម​នៅ​ក្នុង​រឿង​នយោបាយ។

លោក អូបាម៉ា បាន​ធ្វើ​សេចក្ដី​ប្រកាស​នេះ នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ ដែល​រៀបចំ​ឡើង​ដោយ​សកលវិទ្យាល័យ University of Chicago ហើយ​វា​ជា​ព្រឹត្តិការណ៍​សាធារណៈ​លើក​ដំបូង​របស់​លោក ចាប់​តាំង​ពី លោក ដូណាល់ ត្រាំ បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក។

«វា​មាន​ហេតុផល ដែល​ខ្ញុំ​តែង​ជា​មនុស្ស​សុទិដ្ឋិនិយម សូម្បី​តែ​ពេល​មិន​ចាំ​បាច់ ហើយ​ក៏​ដោយសារ​តែ​មនុស្ស​វ័យក្មេង​ចូលចិត្ត​បែប​នេះ​ផង​ដែរ»។ នេះ​បើ​តាម​សម្ដី លោក អូបាម៉ា។

អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា

អតីត​ប្រធានាធិបតី​អាមេរិក វ័យ​៥៥​ឆ្នាំ​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា លោក​បាន​ពិចារណា​ធ្វើ​ការ​លើ​បញ្ហា​ជាច្រើន បន្ទាប់​ពី​ចាកចេញ​ពី​តំណែង ប៉ុន្តែ​ចុង​​ក្រោយ​បាន​សម្រេចចិត្ត​ជ្រើសរើស ការ​ដឹក​នាំ​មនុស្ស​ជំនាន់​ក្រោយ ដើម្បី​ឲ្យ​សកម្ម​នៅ​ក្នុង​រឿង​នយោបាយ៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី