Ajax ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​របស់​ខ្លួន​ក្រោយ​ការ​ស្លាប់​របស់​វីរបុរស​ដ៏​ល្បី​ឈ្មោះ​

  • 2017-04-26 03:00:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ajax បាន​ប្រកាស​ដូរ​ឈ្មោះ​កីឡដ្ឋាន Amsterdam Arena ទៅ​ជា​ Johan Cruyff Arena ចំ​ថ្ងៃ​កំណើត​វីរបុរស​របស់​ខ្លួន។

លោក Johan Cruyff កាលលេងនៅ Ajax

ក្រោយ​ការ​ស្លាប់​របស់​អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ហូឡង់​កាល​ពី​ឆ្នាំ​មុន​ មាន​ពាក្យ​ចចាមអារ៉ាម​ថា​នឹង​មាន​ការ​ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​របស់ Alex ដើម្បី​ជា​ការ​ចងចាំ​ និង​ផ្ដល់​កិត្តិយស​ដល់​រូប​លោក រហូត​ដល់​ថ្ងៃ​ម្សិលមិញ​នេះ​ទើប​គ្រប់​យ៉ាង​បាន​ក្លាយ​ជា​ការ​ពិត​បន្ទាប់​ក្លឹប​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវ​ការ។

ក្រៅ​ពី​កីឡដ្ឋាន នៅ​មាន​ទីតាំង​សំខាន់​ៗ​ដទៃ​ទៀត​ក្នុង​ទីក្រុង​ Amsterdam ដែល​ត្រូវ​ដាក់​ឈ្មោះ​ Johan Cruyff ដូច​ជា​ផ្លូវ​, ស្ពាន​ និង​សួនច្បារ​ជាដើម។ គួរ​រម្លឹក​ថា​ Johan Cruyff ធ្លាប់​លេង​ឲ្យ​ក្លឹប​ធំៗ​ដូច​ជា​ Ajax និង Barcelona ស៊ុត​បញ្ចូល​ទី​បាន ២៩០​គ្រាប់​ ចំណែក​នៅ​ក្រុម​ជម្រើស​ជាតិ​វិញ​ លោក​ស៊ុត​បាន​៣៣​គ្រាប់ និង​ធ្លាប់​ឈ្នះ​ Ballon d'Or ចំនួន​៣ដង៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម