អស់​ទាស់! Messi Jay ​​ញាក់​អូស​ដាច់​ខ្ទេច​ទាំង​អ្នកចាំទី​

  • 2017-04-27 02:27:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chanathip Songkrasin ​រហស្សនាម​ Messi Jay ​​បាន​បង្ហាញ​បច្ចេកទេស​យ៉ាង​អស្ចារ្យ​ ដោយ​អូស​ញាក់​ដាច់​ខ្សែ​ការពារ​ រួម​​ទាំង​អ្នកចាំទី​ ជួយ​ឲ្យ​ក្រុម​ខ្លាំង​ថៃ​​ ​Muang Thong United ​​ឈ្នះ​ក្រុម​អូស្ត្រាលី​ Brisbane Roar FC ​៣-០ ​នៅ​ប្រកួត​ AFC Champions League ​យប់​មិញ។

Chanathip Songkrasin

Muang Thong United ​បាន​សាង​ប្រវត្តិសាស្ត្រ​ ឡើង​ទៅ​វគ្គ​១៦​ក្រុម​​ចុង​ក្រោយ​ AFC Champions League ​​ទោះ​បី​សល់​១​ប្រកួត​ទៀត​ក៏​ដោយ​ បន្ទាប់​ពី​ឈរ​កំពូល​តារាង​ពូល​ E មាន​១១​ពិន្ទុ​ ​ខណៈ​ដែល​ក្រុម​លេខ​២ ​Kashima Antlers ​មាន​៩​ពិន្ទុ ​ហើយ​ក្រុម​លេខ​៣ ​និង​លេខ​៤ Ulsan Hyundai ​និង​ Brisbane Roar FC ​មាន​៤​ពិន្ទុ​ស្មើ​គ្នា។

៣​គ្រាប់​របស់​ Muang Thong ​យប់​មិញ​ រក​បាន​ដោយ​ Xisco ​នាទី​៣៧ ​មុន​ពេល​ Messi Jay ​អូស​ញាក់​​យ៉ាង​អស្ចារ្យ​​គ្រាប់​ទី​២ ​​នាទី​៨៣ ​និង​ Teerasil Dangda ​រក​បាន​គ្រាប់​ទី​៣ ​នាទី​៨៩៕

​ ​

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម