គូស្នេហ៍​វ័យក្មេង​មួយ​គូ ជ្រើសរើស​ Pre-Wedding នៅ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ព្រោះជឿ...

  • 2017-04-30 03:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្នេហ៍​វ័យ​ក្មេង​មួយ​គូ​បាន​ជ្រើសរើស​ទីតាំង​បរិវេណ​ និង ទី​សក្ការ​ ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ជាទី​ថត​Pre-Wedding ព្រោះ​ជឿថា បរិវេណ​សួន​នៅ​ទី​នេះ​ស្អាត និង ជាទី​មាន​បារមី ដើម្បី​បួងសួង​បើក​ផ្លូវ​ឲ្យ​ស្នេហា​ពួកគេ​ទទួល​បាន​ភាព​ផ្អែម​ល្ហែម ក្រោយ​ពី​រៀបការ​រួច។

លោក ស៊ី រ៉ន អាយុ ២៣​ឆ្នាំ និង កញ្ញា សុភស្ស ដែល​ជា​អនាគត​ភរិយា​បាន​មក​ថត​ Pre-Wedding នៅ​ទីតាំង​បរិវេណ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម បាន​ប្រាប់ Sabay ថា "ខ្ញុំ​មក​ទី​នេះ​ដើម្បី​បួងសួង​ឲ្យ​ពួកយើង​បាន​សេចក្ដី​សុខ ហើយ​ការ​សម្រេច​ចិត្ត​ជ្រើសរើស​ទីតាំង​នេះ​ ព្រោះ​ជា​កន្លែង​មាន​សួន​ច្បារ​ស្អាត​ផង និង ជាទី​សក្ការ​ស័ក្ដិសិទ្ធិ​ផង"។

លោក ស៊ី រ៉ន និង កញ្ញា សុភស្ស

នៅ​ពេល​ចោទ​សួរ​ថា តើ​លោក​មក​ទី​នេះ​ដើម្បី​ធ្វើ​ពិធី​ស្បថស្បែ​ដើម្បី​បញ្ជាក់​សេចក្ដី​ស្រឡាញ់​មុន​រៀប​ការ? រ៉ន បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា អត់​ទេ​បង "យើង​បួងសួង​សុំ​សេចក្ដី​សុខ"។

ទោះ​បីជា​យ៉ាង​ណា ស៊ី រ៉ន​ បាន​រៀបរាប់​ថា មិនមែន​មាន​តែ​គូស្នេហ៍​ខ្លួន​ទេ គឺ​មាន​គូស្វាមី ភរិយា​ជាច្រើន ក៏​បាន​មក​ទី​នេះ​រួច​មក​ហើយ ព្រោះ​តែ​ពួកគេ​ជឿ​លើ​បារមី​ព្រះ​អង្គចេក ព្រះ​អង្គ​ចម និង ក្រុម​អ្នក​ថត​ Pre-Wedding តែ​ណែនាំ​មក​ទី​នេះ​ផងដែរ។

សូម​ស្ដាប់​ការ​ពន្យល់​របស់ ស៊ីរ៉ន តាមរយៈវីដេអូខាងក្រោម​នេះ៖

ស៊ីរ៉ន និង សុភស្ស ក្រោយ​ពី​ថតរូប​ Pre-Wedding នេះ​ហើយ គ្រោង​នឹង​ចូល​រោងជ័យ​នៅ​ដើម​ខែ​ឧសភា ឆាប់​ៗ​នេះ។ ពួកគេ​មាន​ជំនឿ​ថា ក្រោយ​ពី​បុណ្យ​ស្រន់​ព្រះ​អង្គ​រួច នឹង​ធ្វើ​ឲ្យ​ស្នេហា​របស់​ពួកគេ​រឹងរឹត​តែ​មាន​សុភមង្គល​ រុងរឿង ថ្កើងថ្កាន តទៅ​មុខ​ផងដែរ។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម