ស្មានមិនដល់! ក្រៅពីសម្ដែង នាយងោះ កាន់កាប់ការងារធំដល់ថ្នាក់នេះសោះ

  • 2017-05-02 04:10:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនិកជន​ភាគ​ច្រើន​ដែល​ធ្លាប់​បាន​តាមដាន​រឿង​ភាគ​បុរាណ​ថៃ​ "ខ្យងស័ង្ខ” ប្រាកដ​ជា​នៅ​ចាំ​បាន​ តួ​អង្គ​ "នាយងោះ" ជាក់ជា​មិនខាន​។

ជាមួយ​កាយវិការ​សម្ដែង​បែប​កំប្លែង​ ក្រមិចក្រមើម​ ភាព​រហ័សរហួន​ និង​គួបផ្សំ​នឹង​រូបរាង​របស់​តារា​ប្រុស​រូប​នេះ​ផង​នោះ​ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មិនថា​ចាស់​ ឫ​ក្មេង​មាន​ការ​គាំទ្រ​លោក​ជា​ខ្លាំង​។

យ៉ាងណាមិញ តារា​ប្រុស​ដែល​អ្នកគាំទ្រ​តែងហៅថា "នាយងោះ" រូបនេះ មាន​ឈ្មោះ​ពិត​ Phipachphun Aphisith បានចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈផ្នែកសម្ដែង​ តាំង​តែ​ពី​តូច​មកម្ល៉េះ និង​ត្រូវ​បាន​ទស្សនិកជន​ថៃ​ជា​ច្រើន​ស្ញប់ស្ញែងសមត្ថភាពសិល្បៈរបស់លោក។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយទៀតនោះគឺ​ លោកមិនត្រឹម​តែ​ជា​តារា​សម្ដែង​ទេ​ លោក​ថែមទាំងជាអ្នក​ដឹក​នាំ​រឿង​ដែល​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​ខ្ពស់​ម្នាក់​ក្នុង​វិស័យ​ភាពយន្ត​ថៃ​ផងដែរ​។ ដោយ​សារ​បទពិសោធន៍​ក្នុង​ការ​សម្ដែង​ដែល​លោក​ទទួល​បាន​តាំង​ពី​កុមារ​ ទើប​ជំរុញ​ឲ្យ​លោក​បាន​វិវត្ត​ខ្លួន​ទៅ​ជា​អ្នក​ដឹកនាំ​រឿង​ដ៏​ល្អ​ម្នាក់​ ហើយ​ស្នាក​ដៃ​ដឹកនាំរឿងរបស់​តួ​ "នាយងោះ”​ រូប​នេះ​ត្រូវ​បាន​ទទួល​បាន​ការ​គាំទ្រ​មិន​តិច​ទេ៕

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម