រឿង​ដែល​ស្ត្រី​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​

  • 2017-05-03 04:56:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សម័យ​បុរាណ​ វិទ្យា​សាស្ត្រ​នៅ​មិន​ទាន់​មាន​ការ​រីក​ចម្រើន​ជឿន​លឿនដូច​សម័យ​បច្ចុប្បន្ន​នេះ​ឡើយ​។ ដូច្នេះ​ហើយ​បាន​ជា​ស្ត្រីៗ​ត្រូវ​ពឹង​លើជំ​នឿដែល​មាន​តាំង​ពី​ជំ​នាន់​ដូន​តាមក​ម្លេះ ប៉ុន្តែ​តើ​អ្នក​ជឿទេ​ថាជំ​នឿ​ខ្លះ​ស័ក្តសិទ្ធិរហូត​ទាល់​តែ​ធ្វើ​ឲ្យ​ ស្ត្រី​សម័យ​ថ្មី​នេះ​គោរព​ប្រតិបត្តិតាម​រហូត​មក​ដល់​សព្វថ្ងៃ​។

អ្វី​ដែល​ស្ត្រី​មិន​គួរធ្វើ​៖

1.    សូម​កុំ​ពាក់​របស់​ថ្មី​នៅ​ថ្ងៃ​អង្គារ​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​មាន​ជម្លោះ​ពាក្យ​សម្តី​ជា​មួយ​សង្សារ​។

2.    ហើយសូម​កុំ​ពាក់​របស់​ថ្មី​នៅ​ថ្ងៃ​សៅរ៍​​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​កើត​មាន​រឿង​សោក​ស្តាយ​ ឫខូច​ចិត្ត​អ្វី​មួយ​។

3.    បើ​មាន​ណាត់​នៅ​ថ្ងៃ​សុក្រ​ មិន​ត្រូវ​ស្លៀក​ពាក់​សម្លៀកបំ​ពាក់ពណ៌ខ្មៅ​ពី​ព្រោះ​នាំ​ឲ្យ​ដៃ​គួណាត់​មិន​ស្មោះ​នឹង​អ្នក​។

4.    មិន​ត្រូវ​ទិញ​ទឹក​អប់​ឲ្យ​សង្សារ​ឡើយ​ ពី​ព្រោះ​វា​ធ្វើ​ឲ្យ​ចែក​ផ្លូវ​គ្នា​ដោយ​សារ​ការ​ប្រើ​ទឹក​អប់ប្រៀប​ដូច​ជា​ ការ​បង្កើត​មន្តស្នេហ៍ឲ្យ​សង្សារ​ ធ្វើ​ឲ្យ​គេ​មាន​កម្លាំង​ទាក់​ទាញចំ​ពោះ​មនុស្ស​ដែល​មាន​ភេទ​ផ្ទុយគ្នា​កាន់​តែ​ខ្លាំង​ រហូត​ទាល់​តែ​អ្នក​មិន​អាច​ឃាត់​ជាប់​។

5.    មិន​ត្រូវ​ឲ្យ​ស្បែក​ជើង​ទៅ​សង្សារ​ឡើយ​ ព្រោះ​វា​ជា​ប្រផ្នូល​អាក្រក់ថា គេ​នឹង​ដើរ​ចេញ​ពី​អ្នក​ និង​មិន​ត្រូវ​រោយអំ​បិល​ដាក់​ចាន​អាហារអ្នក​ដទៃ​ឡើយ​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​សំ​ណាងអាក្រក់។

6.    ប្រសិន​បើ​របស់​ដែល​សង្សារ​ឲ្យ​ បែរ​ជា​ប្រះ​ស្រាំ ឫ​មាន​ប្រផ្នូល​ដូច​ជា​ក្រវិល​បាត់​ម្ខាង​ត្រូវ​ប្រញាប់បោះ​ចោល​ភ្លាម​ ពី​ព្រោះ​វា​ជា​ហេតុ​ផល​មិន​ល្អ​ចំ​ពោះ​ស្នេហារបស់​អ្នក​ ឫ​ទោះ​បី​ជា​នៅ​ជា​មួយ​គ្នា​ក៏​គ្មានសេចក្តី​សុខ​ដែរ​។

អ្វី​ដែល​ស្ត្រី​គួរធ្វើ​៖

1.    ត្រូវ​ប្រើ​របស់​ថ្មី​នៅ​ថ្ងៃ​សុក្រ​ ពី​ព្រោះ​វា​អាច​បង្កើត​មន្ត​ស្នេហ៍ដល់​ខ្លួន​ និង​ធ្វើ​ឲ្យ​គេ​អាណិត​ស្រឡាញ់។

2.    បើពាក់​គ្រឿង​លម្អ​នៅ​ថ្ងៃ​សៅរ៍ និង​ធ្វើ​ឲ្យ​អ្នក​មាន​ថាម​ពល​អា​ថ៏​កំ​បាំង​។

3.    បើ​មាន​ណាត់​នៅ​ថ្ងៃ​សៅ​រ៍​ ត្រូវ​ស្លៀក​ពាក់​សម្លៀកបំ​ពាក់ពណ៌ខៀវ​ នោះ​នឹង​ធ្វើ​ឲ្យ​ដៃ​គួណាត់​ចង់​ពិភាក្សា​ជា​មួយ​អ្នក ហើយ​បើ​ស្លៀក​ពាក់​សម្លៀកបំ​ពាក់ពណ៌ខ្មៅនោះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​មន្ត​ស្នេហ៍​ទាក់​ទាញចំ​ពោះ​មនុស្ស​ភេទ​ផ្ទុយ​គ្នា។

4.    ​បើ​ពាក់​ក្រវិល​រូប​ទ្រនាប់ជើងសេះ និង​អាច​ជួយ​បណ្តេញគ្រោះ​អាក្រក់​ទាំង​ឡាយ​ចេញ​ពី​ខ្លួន​បាន​​។

5.    បើ​ការ​បូប​ដាក់​ប្រាក់​របស់​អ្នក​ដាច់​រហែកអ្នក​គួរ​តែ​បោះ​ចោល​ព្រោះ​ចាស់​បុរាណ​មាន​ជំនឿ​ថា ការ​ប្រើ​ការ​បូប​ដាច់​រហែកនឹង​បណ្តាល​ឲ្យ​ទុក​ប្រាក់​មិន​គង់​ ដោយ​ប្រាក់​កាសនឹង​លេច​ធ្លាយ​ចេញ​អស់៕                 ​

អត្ថបទ៖ ហេង នាង (CCJ)

អត្ថបទពេញនិយម