រដ្ឋមួយនៅឥណ្ឌា ដាក់ឲ្យប្រើ​រថយន្តសង្គ្រោះគោបន្ទាន់

  • 2017-05-03 07:24:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា ​លោក Keshav Prasad Maurya ​បាន​សម្រេច​ដាក់​ឲ្យ​ប្រើ​ប្រាស់​សេវា​រថយន្ត​សង្គ្រោះ​បន្ទាន់​សម្រាប់​សត្វ​គោ​​ផ្ដាច់​មុខ​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ។

​នៅ​តាម​រថយន្ត​សង្គ្រោះ​នីមួយ​ៗ​មាន​គ្រូពេទ្យ​សត្វ និង​ជំនួយ​​ការ​ចាំ​ជួយ​មើល​ការ​ខុស​ត្រូវ​ពេល​កំពុង​ដឹក​សង្គ្រោះ។​ រថយន្ត​ពិសេស​នេះ នឹង​ជួយ​ដឹក​គោ​ត្រូវ​របួស ​មាន​ជំងឺ ចាស់ និង​គោ​ស៊ី​អាហារ​ពុល​​ផ្សេង​ៗ​ទៅ​កាន់​មន្ទីរ​ពេទ្យ​សត្វ។

ការ​ដាក់​ដំណើរ​ការ​ដំបូង​ខាងលើ​នឹង​​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុង ៥​ សិន​ដូច​ជា​ Lucknow, Gorakhpur, Varanasi, Mathura និង Allahabad ហើយ​ឆាប់​ៗ​ខាង​មុខ​គេ​នឹង​ពង្រីក​នៅ​ទូទាំង​រដ្ឋ។

លោក Maurya ​ក៏​បាន​ព្រមាន​ចាត់​វិធាន​ការ​ស្រប​ច្បាប់​ប្រឆាំង​អ្នក​ណា​ដែល​បោះ​បង់​គោ​ចោល​ដែរ​នៅ​ពេល​វា​អស់​ទឹក​ដោះ។

គួរ​បញ្ជាក់​ថា ​គោ​រាប់​ពាន់​ក្បាល​បាន​ងាប់​ក្នុង​មួយ​ឆ្នាំ​ៗ​នៅ​រដ្ឋ Uttar Pradesh និង​ទូទាំង​ប្រទេស​បន្ទាប់​​ពី​​ឈ្លក់​ជាតិ​ពុល​ក្នុង​ថង់​ប្លាស្ទិក​គេ​បោះ​ចោល និង​សារធាតុ​ពុល​ជា​ច្រើន​ទៀត​ក្នុង​សំរាម៕

ប្រភព៖ Indian Express   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម