Mourinho ​ប្រាប់​ហេតុ​ផល​ឱ្យ​កីឡាករ​វ័យ​១៩​ឆ្នាំ​ទាត់ free-kick

  • 2017-05-05 02:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម​បាន​យក​ឈ្នះ Celta Vigo ​ក្នុង​លទ្ធផល ០-១ ​នៃ​ការ​ប្រកួត​ពាន​រង្វាន់ Europa League ​ជើង​ទី​១ ​កាល​ពី​យប់មិញ​នេះ ​ដោយ​១​គ្រាប់​នោះ​ធ្វើ​បាន​សម្រេច​ពី​កីឡាករ​វ័យ​ក្មេង Marcus Rashford ។

Rashford ​រក​បាន​គ្រាប់​បាល់​នោះ​ដោយ​ការ​ទាត់​បាល់ Free-kick ​នៅ​នាទី​៦៧ ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បិសាច​ក្រហម​មាន​ទឹក​មាត់​លេប​កាន់​តែ​ខ្លាំង​សម្រាប់​ការ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ធំ​លំដាប់​ទី​២​នៅ​អឺរ៉ុប។ លោក Jose Mourinho ​បាន​និយាយ​ដែរ​ចំពោះ​ទម្រង់​របស់​ Marcus Rashford ​ក្រោយ​ចប់​ការ​ប្រកួត​ថា​រូបគេ​ជា​កីឡាករ​ម្នាក់​ព្យាយាម​ខ្លាំង​ណាស់ ទាំង​ចិត្ត​ទាំង​កាយ​របស់​គេ​គឺ​ជា​អ្នក​កីឡា​ពិត​ប្រាកដ។

“គាត់​ទើប​តែ​អាយុ​១៩​ឆ្នាំ​ទេ ​ប៉ុន្តែ​គាត់​ជា​ក្មេង​ស្រលាញ់​បាល់ទាត់​ខ្លាំង។ គាត់​ជា​ក្មេង​ដែល​ក្រោយ​ពី​ចប់​ការ​ហ្វឹកហាត់​ហើយ​ក៏​មិន​ទាន់​ទៅ​ផ្ទះ​ដែរ ​ដោយ​ចំណាយ​ពេល​កន្លះ​ម៉ោង​ទៀត ដើម្បី​ហាត់​ទាត់​បាល់ free-kick ​ដោយ​ខ្លួន​ឯង។ នេះ​ជា​ការ​ប្រឹងប្រែង​របស់​គាត់ គាត់​ព្យាយាម ព្យាយាម ព្យាយាម​រហូត។ ពេល Zlatan ​មិន​នៅ ​ការ​ទាត់​បាល់​ free-kick ​មិន​មែន​របស់ Pogba ​ទេ ​តែ​វា​ជា​​របស់ Marcus”។ សម្ដី Mourinho ។

ក្រុម​បិសាច​ក្រហម​រំពឹង​លើក​ពាន Europa League ​នេះ ​ដើម្បី​បាន​ឱកាស​ឡើង​ទៅ​លេង​ពាន​រង្វាន់ UEFA Champions League ​នៅ​រដូវ​កាល​ក្រោយ ​ដោយ​មិន​ចាំ​បាច់​ខ្វល់​រឿង Top 4 ​នៅ​លីគ​​របស់​អង់គ្លេស៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ