បែកធ្លាយ អូបាម៉ា ធ្លាប់​ព្រមាន ត្រាំ រឿងមួយ តែ ត្រាំ មិនព្រម​ស្តាប់

  • 2017-05-09 03:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ធ្លាប់​បាន​ព្រមាន ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ចំពោះ​រឿង​ជួល លោក Michael Flynn មក​ធ្វើ​ជា​ទីប្រឹក្សា​សន្តិសុខជាតិ ក្នុង​អំឡុង​កិច្ចប្រជុំ​មួយ បន្ទាប់​ពី​ការ​បោះឆ្នោត ក្នុង​ឆ្នាំ​២០១៦។ នេះ​បើ​យោង​តាម​សម្ដី​អតីត​មន្ត្រី​៣​រូប​របស់ លោក អូបាម៉ា។

លោក Michael Flynn

ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​របស់​លោក ត្រាំ បាន​និយាយ​ថា លោក អូបាម៉ា មិន​ចូលចិត្ត លោក Michael Flynn ឡើយ។ មិន​តែ​ប៉ុណ្ណោះ សេតវិមាន បាន​ទទួល​ស្គាល់ កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ថា លោក អូបាម៉ា ពិត​ជា​ធ្លាប់​បាន​ប្រឹក្សា លោក ត្រាំ មិន​ឲ្យ​ជួល លោក Flynn ពិតមែន។

ដូណាល់ ត្រាំ និង អូបាម៉ា

«លោក Flynn ធ្លាប់​ធ្វើ​ការ​ឲ្យ​អតីត​ប្រធានាធិបតី អូបាម៉ា ហើយ​ជា​អ្នក​រិះគន់​ឥត​សំចៃ ចំពោះ​កំហុស​ដែល​ទាក់ទង​ទៅ​នឹង កង្វះ​យុទ្ធសាស្ត្រ​ប្រឈម​ជាមួយ​ក្រុម ISIS និង ការ​គំរាមកំហែង​ដទៃ​ទៀត ដែល​ប្រឈម​មុខ​ជាមួយ​អាមេរិក»។ នេះ​បើ​តាម​សម្ដី លេខាធិការ​នៃ​សេតវិមាន លោក Sean Spicer។

គួរ​បញ្ជាក់​ថា លោក Flynn បាន​លា​ចេញ​ពី​តំណែង កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ​នេះ បន្ទាប់​ពី​មាន​របាយការណ៍​បង្ហាញ​ថា លោក​បាន​ពិភាក្សា​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​រុស្ស៊ី ជាមួយ​នឹង​ឯកអគ្គរដ្ឋទូត​រុស្ស៊ី Sergey Kislyak ក្នុង​អំឡុង​ការ​ផ្ទេរ​តំណែង​ប្រធានាធិបតី ដែល​ផ្ទុយ​ទៅ​នឹង​ការ​តំណាង​សាធារណៈ​នៃ​សេតវិមាន៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម