រដ្ឋាភិបាល​ថៃ​ ​ព្រមាន​ ​Facebook​ ​ឲ្យ​ ​Block​ ​គណនី​ដែល​រិះគន់​មហាក្សត្រ​ខ្លួន

  • 2017-05-12 06:45:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​យោធា​ថៃ​ ​ទើប​ប្រកាស​ព្រមាន​ឲ្យ​បណ្ដាញ​សង្គម​យក្ស​ ​Facebook​ បិទ​ចោល​ ​(Block)​ ​នូវ​ទំព័រ​ ​(Page)​ ​ប្រមាណ​ ​១៣០​ ​ដែល​រក​ឃើញ​ថា​បាន​រិះគន់​របប​រាជា​និយម​ឲ្យ​អស់​ត្រឹម​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ។

ចាប់​តាំង​ពី​របប​យោធា​ឡើង​គ្រប់គ្រង​ប្រទេស​​ពី​ឆ្នាំ​ ​២០១៤​ ​គេហទំព័រ​ ​ក៏​ដូច​ជា​ទំព័រ​ ​(Page)​ ​Facebook​ ​ជា​ច្រើន​ពាន់​ត្រូវ​បាន​បិទ​ចោល​ ​និង​ឈាន​ដល់​ការ​ចាប់​ខ្លួន​អ្នក​ពាក់​ព័ន្ធ​ ​(អ្នក​ចុច​ ​Like​ ​ក៏​ត្រូវ​រាប់​បញ្ចូល​)​ ​ក្រោយ​រក​ឃើញ​ថា​បាន​រិះគន់​ដល់​របប​រាជា​និយម​របស់​ថៃ។

កាល​ពី​ឆ្នាំ​ ​២០១៦​ ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​អតីត​អគ្គ​មេ​បញ្ជាការ​កង​ទ័ព​ ​និង​បច្ចុប្បន្ន​ជា​នាយករដ្ឋមន្ត្រី​ថៃ​ ​លោក​ ​ប្រាយុទ្ធ ចាន់ អូចា​ ​ក៏​បាន​សហការ​ជា​មួយ​ ​Google​ ​ក្នុង​ការ​បិទ​នូវ​គេហទំព័រ​ជា​ច្រើន​ដែល​មាន​ទាក់ទង​ការ​រិះគន់​របប​រាជា​និយម​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស។

យោង​តាម​មាត្រា​ ​១១២​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ ​របស់​ព្រះរាជា​ណា​ចក្រ​ថៃ​ ​រាល់​ជន​ណា​ដែល​ធ្វើ​ការ​បរិហារកេរ្តិ៍​ដល់​ព្រះមហាក្សត្រ​ ​និង​ព្រះរាជ​អគ្គមហេសី​ ​ត្រូវ​ជាប់​ពន្ធនាគារ​ ​១៥​ ​ឆ្នាំ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រដ្ឋ