ប្រដាល់​ Muaythai ត្រូវ​ប្រើ​​ក្នុង​កីឡា​​ស៊ីហ្គេម​២០១៧​នេះ​

  • 2017-05-16 03:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​កីឡា​ធំ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ហៅ​កាត់​ថា ស៊ីហ្គេម​ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៩​ ដល់​ ៣០​ ខែ​សីហា​ ឆ្នាំ​២០១៧​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ស៊ីហ្គេម​ឆ្នាំ​២០១៧​នេះ​មាន​កីឡា​ទាំង​អស់​ចំនួន​៣៨​ប្រទេស​ក្នុង​នោះ​គិត​ជា​វិញ្ញាសា​​មាន​ចំនួន​៤០៥។

ក្នុង​ចំណោម​​ប្រភេទ​កីឡា​ទាំង​៣៨​មាន​២​ប្រភេទ​ដែល​ចេញ​ពី​កីឡា​ប្រដាល់​គឺ​កីឡា​ប្រដាល់​សកល​ និង​កីឡា​ប្រដាល់​សេរី។ ទោះ​ជា​យ៉ាង​ណា​ស៊ីហ្គេម​ឆ្នាំ​២០១៧​នេះ​​​​មិន​បាន​ប្រើ​ប្រាស់​ឈ្មោះ​«កីឡា​ប្រដាល់​សេរី​»​ទេ​ ​គឺ​ប្រើ​ពាក្យ​ថា​ Muaythai ។

បង្ហាញ​លើវិបសាយ​ផ្លូវ​ការ​របស់​ស៊ីហ្គេម​២០១៧

​ក្នុង​វិបសាយ​ផ្លូវ​ការ​របស់​​កីឡា​ស៊ីហ្គេម​​​ឆ្នាំ​២០១៧​​នេះ​បាន​សរសេរ​ពន្យល់​ប្រភេទ​កីឡា​ Muaythai នេះ​ថា​ «Muay ជា​ប្រភេទ​កីឡា​ប្រយុទ្ធ​របស់​ថៃ​​ដែល​ឈរ​វ៉ៃ​គ្នា​ដោយ​មាន​បច្ចេកទេស​ប្រកួត​ជា​ច្រើន។ ប្រដាល់​នេះ​​ត្រូវ​មាន​ចិត្ត​សាស្ត្រ​ និង​កម្លាំង​កាយ​​ដែល​រាប់​បញ្ចូល​ស្នៀត​ទាំង​ការ​ប្រើ​កណ្តាប់​ដៃ​ កែង​ ជង្គង់​ ទាត់​ ធាក់​ និង​ក្បាច់​វាយ​សេរី​ជា​ច្រើន​ទៀត។ ​ប្រភេទ​កីឡា​ប្រដាល់​សេរី​នេះ​​​មាន​​វិញ្ញាសា​ទម្ងន់​៥២-៥៤​គីឡូក្រាម​ ទម្ងន់​៥៤-៥៧​គីឡូក្រាម​ ទម្ងន់​៦០-៦៣.៤​គីឡូក្រាម​ និង​ទម្ងន់​៧១​គីឡូក្រាម»។​

កីឡាប្រដាល់គុន​ខ្មែរ

នេះ​ជា​លើក​ទី​១​ហើយ​ដែល​ប្រដាល់​ក្បាច់​គុន​សេរី​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ដោយ​កន្លង​មក​មិន​ធ្លាប់​បាន​ដាក់​បញ្ចូល​ឡើយ​ ដោយ​សារ​មាន​បញ្ហា​ចម្រូងចម្រាស​នឹង​ប្រដាល់​សេរី​ផ្សេង​ៗ​ទៀត​ដូច​ជា​ក្បាច់​​គុន​ប្រដាល់​សេរី​​ខ្មែរ​ជា​ដើម។

ឈ្មោះ​កីឡាទាំង​៣៨​ប្រភេទ

ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​ឆ្នាំ​២០១៧​​ចូល​រួម​ប្រកួត​ដោយ​សមាជិក​អាស៊ាន​ទាំង​១១​ប្រទេស

  • ប៊្រុយណេ​

  • កម្ពុជា

  • ឥណ្ឌូណេស៊ី​

  • ឡាវ

  • ម៉ាឡេស៊ី​

  • មីយ៉ាន់ម៉ា

  • ហ្វីលីពីន

  • សិង្ហបុរី​

  • ថៃ​

  • ទីម័រខាងកើត

  • វៀតណាម​

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម
អត្ថបទថ្មី