មេរោគ​ថ្មី​ ​សាហាវ​ជាង​ ​WannaCry​ ​កំពុង​វាយលុក​កុំព្យូទ័រ​រាប់​ពាន់​គ្រឿង

  • 2017-05-17 14:12:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ ​AFP​ ​បាន​ឲ្យ​ដឹង​ថា​មេរោគ​ថ្មី​ម្យ៉ាង​ឈ្មោះ​ ​Adylkuzz​ ​កំពុង​ធ្វើ​ការ​វាយ​លុក​លើ​កុំព្យូទ័រ​ជា​ច្រើន​គ្រឿង​ ​ខណៈ​វា​មាន​ទម្រង់​វាយ​ប្រហារ​ដូច​ ​Ransomware​ ​ប្រភេទ​ ​Wanna Cry​ ​ដែល​អុកឡុក​ពិភពលោក​កាល​ពី​សប្ដាហ៍​​មុន​ ​ដល់​​បច្ចុប្បន្ន។

កុំព្យូទ័រដែលរងការវាយប្រហារដោយ Wanna Cry

ទើប​ចាប់​ផ្ដើម​សាយភាយ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ ​Adylkuzz​ ​ត្រូវ​គេ​ដឹង​ថា​បាន​វាយ​លុក​កុំព្យូទ័រ​ជា​ច្រើន​ពាន់​គ្រឿង​ ​ហើយ​វា​ក៏​ជា​ ​Ransomware​ ​ដែល​បំបែក​ខ្លួន​ ​និង​មាន​ទម្រង់​វាយ​ប្រហារ​ដូច​ ​Wanna Cry​ ​ដែល​ចេញ​ពី​បច្ចេកវិទ្យា​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​កម្រិត​ខ្ពស់​របស់​អាមេរិក​ ​NSA។

កាន់​តែ​គ្រោះ​ថ្នាក់​ ​Adylkuzz​ ​មិន​ត្រឹម​តែ​បិទ​ដំណើរការ​កុំព្យូទ័រ​ ​និង​ជំរិត​ប្រាក់​នោះ​ទេ​ ​តែ​វា​នឹង​ប្រើប្រាស់​ម៉ាស៊ីន​ដែល​វាយប្រហារ​បាន​ទៅ​ជួយ​ធ្វើ​ការ​ប្រមូល​ ​Bitcoin​ ​និង​ ​Monero​ ​ដែល​ជា​រូបិយប័ណ្ណ​ចរាចរណ៍​ ​និង​ផលិត​តាម​បណ្ដាញ​អ៊ីនធឺណិត។

កាកតំណាង Bitcoin

គួរ​​បញ្ជាក់​ដែរ​ថា​ចាប់​ពី​មាន​ការ​វាយ​ប្រហារ​របស់​ ​Wanna Cry​ ​អត្រា​តម្លៃ​របស់​ ​Bitcoin​ ​បាន​ហក់​ឡើង​ជា​គំហុក​ ​ដោយ​សប្ដាហ៍​មុន​ ​១​ ​bitcoin​ ​ស្មើ​ប្រមាណ​ ​១៦០០​ ​ដុល្លារ​ ​ហើយ​នៅ​ថ្ងៃ​នេះ​តម្លៃ​ ​១​ ​bitcoin​ ​បាន​ឡើង​ដល់​ ​១ ៨៣២​ ​ដុល្លារ៕

អានបន្ត ៖

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រដ្ឋ