តោះ ! ចូល​រួម​ដោយ​សេរី​ស្វែង​យល់​ពី​ការ​​ប្រកួត​ពាន​​រង្វាន់​​សហ​គ្រិន​​ឆ្នើម​​​២០១៧

  • 2017-05-18 09:13:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • តើ​អ្នកជាសហគ្រិនមែនទេ?
  • អ្នកចាប់អារម្មណ៍នឹងដាក់ពាក្យក្នុងកម្មវិធី ពានរង្វាន់​សហគ្រិនវ័យក្មេង​កម្ពុជា​​ CYEA ២០១៧ទេ?
  • អ្នកស្គាល់សហគ្រិនដែលពូកែដើម្បីឲ្យគាត់មកដាក់ពាក្យចូលរួមប្រកួត?
  • តើអ្នកចង់ដឹងថាចំនុចអ្វីដែលជាការវាយតម្លៃសហគ្រិនដែលឆ្នើមទេ?

ព្រឹត្តិការណ៍​ប្រកួត​សហគ្រិ​នឆ្នើ​មវ័យ​ក្មេង​ប្រចាំឆ្នាំ ២០១៧ (Cambodia Young Entrepreneur Awards) នឹង​រៀប​ចំ​សិក្ខាសាលា​ជា​លើក​ដំបូង​ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​អ្នក​ដែលកំពុងចាប់អារម្មណ៍ចង់ដាក់ពាក្យចូល​រួម​ប្រកួត​ទាំងអស់​ ឲ្យ​យល់កាន់តែច្បាស់ពីកម្មវិធីនេះ ដូចជា៖

  • និយ​ម​ន័យ និងលក្ខខណ្ឌ​ពានរង្វាន់ របៀបនៃការដាក់ពាក្យ និងរបៀបនៃការបំពេញពាក្យ ឬឆ្លើយសំនួរ
  • ប្រយោជន៍ និងការជំរុញទឹកចិត្ត ដែលអ្នកត្រូវចូលរួម CYEA.
  • ស្គាល់​ពី​សមាសភាព​គណកម្មាធិការ​រៀបចំកម្មវិធី និងគណកម្មាធិការវាយតម្លៃសម្រាប់សំនួរបន្ថែម។

នេះ​ជា​កម្មវិធីពិសេស​ដ៏កម្រ ចូលរួមឥតគិតថ្លៃ អាចស្វែង​យល់​ពីអាជីវកម្មល្បីៗជា​ច្រើ​ននៅ​កម្ពុជា និង ទទួល​បាន​អត្ថប្រយោជន៍​​ជា​ច្រើន​ថែម​​ទៀត។

កាលបរិច្ឆេទ ៖ ថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០១៧

ពេលវេលា ៖ ៦ល្ងាច-៧;៣០ ល្ងាច

ទីតាំង ៖ Emerald Plus (អាគារសាលា PPIU ជាន់ទី១១)

តោះ ! មើលវីដេអូ ថា​​តើចូលរួម​កម្មវិធីនេះ​ចំណេញម៉េចខ្លះ ៖

អត្ថបទ៖ លីដា

អត្ថបទពេញនិយម