ថៃ​ឈរ​លេខ​​១ មាន​​អ្នក​មើល​រឿង​សិច​តាម​ VR ​ច្រើន​បំផុត​លើ​លោក

  • 2017-05-20 07:37:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៃ​ឈរ​លេខ​​១ មាន​​អ្នក​មើល​រឿង​អាសអាភាស​តាម​ VR ​​​​​​​​​​​​​ច្រើន​​បំផុត​លើ​លោក

គេហទំព័រ​​ PornHub ​​បាន​បញ្ចូល​​វីដេអូ​ប្រភេទ​​​ VR ​​ជា​ច្រើន​​​ជា​រៀងរាល់​ខែ។ ​គួរ​ឲ្យ​កត់សម្គាល់​​​ ​​​​​​ក្នុង​មួយ​ថ្ងៃ​មាន​​អ្នក​ទស្សនា​ប្រមាណ ​​​៥០ ម៉ឺន​​​ដែល​នេះ​ជា​តួ​លេខ​កើន​ឡើង​ខ្ពស់​បំផុត​ ធៀប​ទៅ​នឹង​ប្រភេទ​វីដេអូ​ផ្សេង​ទៀត​​នៅ​លើ​គេហទំព័រ​​ដដែល​។​

របាយការណ៍​បង្ហាញ​ថា អ្នក​ប្រើ​បច្ចេកវិទ្យា​ VR ​​ដើម្បី​ទស្សនា​​​​​ជា​មធ្យម​​ចុច​មើល​ ១១ រឿង​ ច្រើន​ជាង​អ្នក​ទស្សនា​ធម្មតា​ដែល​ចុច​មើល​ត្រឹម​ ៩ រឿង​។

ក្រុមហ៊ុន​រថយន្ត​កំពូលៗ​​យល់​ព្រម​សង​ជំងឺ​ចិត្ត​​ជាង​​​កន្លះ​ពាន់​លាន​​​ដុល្លារ​​​បញ្ហា​​​​​​ពោង​សុវត្ថិភាព​

ក្រុមហ៊ុន​រថយន្ត​ចំនួន​​បួន​រាប់​បញ្ចូល​ទាំង​ក្រុមហ៊ុន​ Toyota ​និង​ BMW ​​បាន​ព្រមព្រៀង​សង​ជំងឺចិត្ត​ជា​ទឹកប្រាក់​ ៥៥៣ ​លាន​ដុល្លារ​ចំពោះ​បណ្តឹង​លើ​​ការ​បំពាក់​ពោង​សុវត្ថិភាព​គ្មាន​គុណភាព​របស់​ក្រុមហ៊ុន​ផលិត​​ពោង​ Takata ​ដែល​បណ្តាល​​ឲ្យ​មនុស្ស​ ១១ ​នាក់​ស្លាប់​គិត​តែ​ក្នុង​សហរដ្ឋអាមេរិក​តែ​មួយ។

ធ្លាយ​ចចាមអារ៉ាម​ Samsung ​ចង់​ផលិត Smartphone ​កាមេរ៉ា​ភ្លោះ​ដំបូង

ស្រប​ដែល​ក្រុមហ៊ុន​ធំៗ ​រួម​មាន​គូ​ប្រជែង​ Apple ​ពង្រឹង​សមត្ថភាព​កាមេរ៉ា​តាម​រយៈ​កាមេរ៉ា​ភ្លោះ​ផង​នោះ​ ​មាន​លេចធ្លាយ​ព័ត៌មាន​ដំបូង​ថា ​ក្រុមហ៊ុន​ Samsung ​គ្រោង​នឹង​បញ្ចេញ​ Smartphone ​ម៉ូដែល​ដំបូង​របស់​ខ្លួន​ដែល​បំពាក់​មុខងារ​កាមេរ៉ា​ភ្លោះ​ដែរ។

យោង​តាម​រូបភាព​ដក​ស្រង់​ចេញ​ពី​បណ្ដាញ​សង្គម​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា​ ​Samsung​ ​អាច​នឹង​បំពាក់​កាមេរ៉ា​ភ្លោះ​ដំបូង​បំផុត​របស់​ខ្លួន​លើ​ស្មាតហ្វូន​ម៉ូដែល​ ​Galaxy C10។

តាមដានវីដេអូទាំងស្រុង៖

អត្ថបទ៖ សរ សុគន្ធី

អត្ថបទថ្មី