ហង្សមាស សម្រេច​ប្តូរ Logo ថ្មី​ ជាមួយ​ការ​បង្ហាញ​កម្មវិធី​សម្បូរ​បែប ឆាប់ៗ នេះ

  • 2017-05-19 10:39:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយពេល​ទទួលបាន​ជោគ​ជ័យ​អស់​ជាច្រើន​ឆ្នាំ ផលិតកម្ម រស្មី​ហង្ស​មាស ក៏​បាន​បង្កើត​ស្ថានីយ​ទូរ​ទស្សន៍​ថ្មី​របស់ខ្លួន​ដែល​មាន​ឈ្មោះថា ទូរ​ទស្សន៍ ហង្ស​មាស HDTV និង ទូរ​ទស្សន៍ រស្មី​ហង្ស​មាស HDTV រហូត​ក្លាយជា​ស្ថានីយ​ទូរ​ទស្សន៍មួួ​។

ទ​ន្ទឹ​ម​នឹងនេះ​ដែរ ទូរ​ទស្សន៍​ដ៏​ល្បី​ទាំងពីរ​នេះ​ក៏ បាន​នាំយក​កម្មវិធី​ល្បីៗ​លំដាប់ថ្នាក់​ពិ​ភព​លោក​មកកាន់​កម្ពុជា​ផងដែរ ដូចជា កម្មវិធី The Voice Cambodia, Cambodian Idol កម្មវិធី Killer Karaoke និង The Voice Kids ដែល​ទើបនឹង​ចេញ​ថ្មីៗ ព្រម​ទាំង​កម្មវិធី​ធំៗ​មួយ​ចំនួន​ទៀត​។​ ​

​ថ្មីៗ​នេះដែរ ទូរ​ទស្សន៍ រស្មី​ហង្ស​មាស HDTV បាន​ផ្លាស់ប្តូរ Logo (​និមិត្ត​សញ្ញា​) ថ្មី​ដែល​មាន​ភាពស្រស់ស្អាត​និង​ទាក់ទាញ​ជាង​មុន​ថែម​ទៀតផង។ ដោយ​មាន​ពណ៌​ស្រស់ស្អាត​រំលេច​ចេញម​កដូច​ឥន្ទ​ធនូ ដែល​ឆ្លុះបញ្ចាំង​ពីការ​សាយភាយ ភាពល្បីល្បាញ​របស់ខ្លួន ទាំង​វិស័យ​ភាព​យ​ន្ត​សំ​បូរ​បែប និង កម្មវិធី​សិល្បៈ​នានា ដូច​ទូរ​ទស្សន៍​ហង្ស​មាស​ដែរ ដោយ​ទស្ស​និក​ជន អាច​មាន​ជ​ម្រើ​ស​២​ក្នុង​ការ​ទស្សនា គឺ​ទូរ​ទស្សន៍ ហង្ស​មាស និង ទូរ​ទស្សន៍​រស្មី​ហង្ស​មាស ហើយ​សុទ្ធតែ​មាន​កម្មវិធី​ពិសេសៗ​ដូចគ្នា​។

ក្នុង​នោះ ក្រុមហ៊ុន រស្មី​ហង្ស​មាស ក៏​បង្ហើប​ប្រាប់ថា​ខ្លួន​នឹង​នាំយក​ក​កម្មវិធី​សម្បូរបែប​ជាច្រើន​ទៀត មក​ធ្វើ​ការផ្សាយ​ជូន​ដល់​ទស្ស​និក​ជន​កម្ពុជា ក្នុងពេល​ឆាប់ៗ​នេះ​៕ ​

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម