Kane ចង់​រក​គ្រាប់​បាល់​ទី​១០០​នៅ Premier League ត្រឹម​ចុង​រដូវ​កាល​ក្រោយ

  • 2017-05-20 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harry Kane  ខ្សែ​ប្រយុទ្ធ​របស់ Spurs បាន​កំណត់​គោលដៅ​ខ្លួន​ឯង​ថា ត្រូវ​រក​ឲ្យ​បាន​​គ្រាប់​បាល់​ទី​១០០​នៅ​ក្របខ័ណ្ឌ Premier League នៅ​ចុង​បញ្ចប់​រដូវ​កាល​២០១៧-១៨។

កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ​រក​បាន​៤​គ្រាប់​ក្នុង​ជំនួប​ជាមួយ Leicester កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ធ្វើ​ឲ្យ​គេ​មាន​៧៥​គ្រាប់​ក្នុង​លីគ​ក្នុង​ការ​បង្ហាញ​ខ្លួន​១១៥​ប្រកួត​ជាមួយ Spurs។ រដូវកាល​នេះ Kane កំពុង​មាន​២៦​គ្រាប់​ក្នុង Premier League នាំ​មុខ​​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​រដូវ​កាល​នេះ។

“ខ្ញុំ​ចង់​ទៅ​ដល់​គោលដៅ​ដ៏​អស្ចារ្យ​មួយ។ ខ្ញុំ​ធ្លាប់​បាន​ប្រាប់​គ្រប់​គ្នា​ថា នៅ​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​អស្ចារ្យ ប្រសិន​បើ​ខ្ញុំ​អាច​រក​ដល់​១០០​គ្រាប់​ជូនក្លឹប ត្រឹម​ចុង​រដូវ​កាល​ឆ្នាំ​ក្រោយ។ រឿង​ធំ​ដែល​ខ្ញុំ​សរសើរ​ខ្លួន​ឯង ត្បិត​តែ​ខ្ញុំ​របួស​២​ដង ត្រូវ​សម្រាក​១១​សប្ដាហ៍​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​អាច​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​​ជាង​គេ​​ក្នុង Premier League រដូវ​កាល​នេះ"។​ សម្ដី Kane៕ ​​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម