ជាង ១៧ លានគណនីអ្នកប្រើកម្មវិធីកុម្ម៉ង់អាហារ Zomato ត្រូវបានលួចដោយ Hacker
- 2017-05-21 03:42:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាង ១៧ លានគណនីអ្នកប្រើកម្មវិធីកុម្ម៉ង់អាហារ Zomato ត្រូវបានលួចដោយ Hacker
ចន្លោះមិនឃើញ
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Zomato របស់ឥណ្ឌាដែលបានបង្កើតកម្មវិធីកុម្ម៉ង់អាហារតាម Online ឲ្យដឹងថា គណនីអតិថិជនប្រមាណ ១៧ លានគណនីដែលរួមបញ្ចូលឈ្មោះ អាសយដ្ឋាន Email និង Password ត្រូវបានលួចដោយ Hacker ពីប្រព័ន្ធផ្ទុកទិន្នន័យ (Database) ក្នុបបណ្តាញភោជនីយដ្ឋានជាង ១ លាន នៅជាង ២៤ ប្រទេស។
ជាគូប្រជែងជាមួយក្រុមហ៊ុន Yelp ក្រុមហ៊ុននេះបានអះអាងថា វាពុំមានផលប៉ះពាល់ដល់អតិថិជនក្នុងការបាត់បង់ទិន្នន័យប្រាក់ចំណាយពីក្នុងកាតធនាគារ (Credit Card) ប៉ុន្តែក្រើនរលឹកដល់អតិថិជនដែលជាអ្នកប្រើប្រាស់កម្មវិធីរបស់ខ្លួន ឱ្យប្រញាប់ប្ដូរកូដសម្ងាត់ដែលដូចគ្នា ករណីកំពុងប្រើប្រាស់ប្រព័ន្ធកម្មវិធីណាមួយផ្សេងទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងរុករកជននៅពីក្រោយ។
កម្មវិធី Zomato បង្កើតឡើងនាឆ្នាំ ២០០៨ មានអ្នកប្រើប្រាស់ប្រចាំខែចំនួន ១២០ លាននាក់ បន្ទាប់ពីការពង្រីកទីផ្សារចូលទៅតាមបណ្ដាប្រទេសមួយចំនួននៅ អាស៊ី, អឺរ៉ុប និងអាមេរិកខាងត្បូង។ រហូតដល់ឆ្នាំ ២០១៥ ក្រុមហ៊ុននេះបានទិញយកប្រព័ន្ធ Urbanspoon ដើម្បីពង្រាយទីផ្សារបន្ថែមជ្រាបចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិកនិងអូស្ត្រាលី។ សព្វថ្ងៃក្រុមហ៊ុន Zomato មានតម្លៃខ្លួន ១ ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យពី CB Insight ។