​​​​​​​​​​​ថៃ​ជា​ប្រទេស​មាន​​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ច្រើន​បំផុត​

  • 2017-05-21 04:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ខែ​មុន​​អ្នក​ជំនាញ​​បាន​លើក​ឡើង​ថា​​ក្នុង​ប្រទេស​ថៃ​ជា​មធ្យម​មាន​អ្នក​ជិះ​ម៉ូតូ​ ៥ ៥០០ ​នាក់​បាន​បាត់​បង់​ជីវិត​ជា​រៀង​រាល់​ឆ្នាំ ឬ ១៥ នាក់​ក្នុង​មួយ​ថ្ងៃ​បាន​ស្លាប់។ តួលេខ​នេះ​បន្ត​កើន​ឡើង​ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ច្រើន​បំផុត​ក្នុង​លោក។

វេជ្ជបណ្ឌិត​ Liviu Vedrasco ប្រធាន​ផ្នែក​សុខភាព​​នៅ​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ក្នុង​ទីក្រុង​បាងកក​បាន​លើក​ឡើង​ថា ៖ «ប្រសិន​បើ​ដក​អ្នក​ជិះ​ម៉ូតូ​ចេញ នោះ​ផ្លូវ​ថ្នល់​ប្រទេស​ថៃ​មាន​សុវត្ថិភាព​ដូច​នៅ​ប្រទេស​ស្វីស, សហរដ្ឋអាមេរិក និង ចក្រភព​អង់គ្លេស​អ៊ីចឹង»។ នៅ​របាយការណ៍​​ឆ្នាំ​ ២០១៥ អង្គការ​សុខភាព​ពិភពលោក​​និយាយ​ថា​​ក្នុង​ចំណោម​​ប្រជាជន​ថៃ​ ១០០ ០០០ នាក់​ មាន​ ២៦,៣ នាក់​ស្លាប់​ដោយ​សារ​ការ​ជិះ​ម៉ូតូ ដែល​នេះ​ជា​តួលេខ​ខ្ពស់​មួយ​ក្នុង​ពិភពលោក។

ម៉ូតូ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ក៏​ពេញ​និយម​ជាង​គេ​សម្រាប់​ប្រជាជន​ថៃ។ កាល​ពី​ឆ្នាំ​មុន​ប្រជាជន​ថៃ​ទិញ​ម៉ូតូ​ ១,៧៤ លាន​គ្រឿង​ ប្រៀប​នឹង​រថយន្ត​ដែល​មាន​ត្រឹម​ ៧៦៨ ៧៨៨ គ្រឿង។ ចំណែក​ត្រីមាស​ទី​មួយ​នេះ​មាន​ម៉ូតូ​ ៤៦១ ៧៨៣ គ្រឿង​បាន​លក់​ចេញ​នៅ​ប្រទេស​ថៃ៕​​​​​​

ប្រភព៖ Straits Times   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម