តារា​៧​រូប​ដែល​ទទួល​បាន​ជោគជ័យ​មិន​ធម្មតា​លើ​ជំនួញ​ផ្ទាល់ខ្លួន

  • 2017-05-28 06:57:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ត្រឹម​តែ​ជោគជ័យ​លើ​វិថី​សិល្បៈ​ទេ តារា​កូរ៉េ​ទាំង​៧​រូប​នេះ​ថែម​ទាំង​ទទួល​បាន​ជោគជ័យ​មិន​ធម្មតា​ក្នុង​វិស័យ​ជំនួញ​ផ្ទាល់​ខ្លួន​ទៀត​ផង។

១Jessica Jung Jessica ដែល​ត្រូវ​បាន​ប្រិយមិត្ត​ជា​ច្រើន​កោត​សរសើរ​ថា​ជា​តារា​ដែល​ពូកែ​លេង​ខ្លួន​បែប​ទាន់​សម័យ។ តារា​រូប​នេះ​ បាន​បង្កើត​យីហោ​សំលៀក​បំពាក់​ផ្ទាល់​​ខ្លួន​មួយ​ឈ្មោះ Blanc & Eclare​ ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​កូរ៉េ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ Jessica​ ​លើក​ឡើង​ថា ​ខ្លួន​មាន​គម្រោង​ពង្រីក Brand នេះ​ជា​លក្ខណៈ​អន្តរជាតិ​ក្នុង​ឆាប់ៗ​នេះ។

២ Hong Seok Cheon

អ្នក​ផលិត​ភាពយន្ត​រូប​​នេះ ​មាន​ហាង​អាហារ និង​បារ​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​សរុប​ចំនួន​១១ ​នៅ​​តំបន់ Itaewon ក្នុង​ទី​ក្រុង​សេអ៊ូល។ ហើយ​ប្រជាប្រិយភាព​របស់​ហាង​ទាំង​នោះ ​បាន​រីក​ដុះ​សុះសាយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ព្រោះ​មាន​សិល្បករ​ជា​ច្រើន​ទៅ​ទទួល​ទាន​អាហារ​នៅ​ទី​នោះ។

៣ G-Dragon ​​​​តារា​ចម្រៀង​រ៉េប​ប្រចាំ​ក្រុម​ Big Bang រូប​នេះ​បាន​​បញ្ចេញ​នូវ​យីហោ​សំលៀក​បំពាក់​ផ្ទាល់​ខ្លួន​ឈ្មោះ PEACEMINONE ក្នុង​ឆ្នាំ។ រាល់​ទំនិញ​របស់​លោក​ត្រូវ​លក់​ដាច់​អស់​គ្មាន​សល់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។

៤ HaHa

មិន​ត្រឹម​តែ​មាន​អាជីព​ជា​ពិធីករ​ និង​អ្នក​ផលិត​ភាពយន្ត​ទេ លោក​មាន​ជំនួញ​ផ្ទាល់​ខ្លួន​ចំនួន​៧ ហើយ​អាជីវកម្ម​​មួយ​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ជាង​គេ​គឺ​ ហាង​ បាប៊ីឃ្យូ​បែប​កូរ៉េ ​ដែល​ស្ថិត​ក្នុង​ភូមិ​ Hongdae។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ក៏​ជា​ CEO ក្រុមហ៊ុន QUAN Entertainment ផង​ដែរ។

៥ Seungri តារា​ចម្រៀង​ញញឹម​ស្រស់​ប្រចាំ​ក្រុម Big Bang Seungri

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខណា

អត្ថបទពេញនិយម