វេស្ទើន​​យក​កីឡាករ​ទ័ព​បី​រូប​ទៅ​ពង្រឹង​ក្រុម​​ត្រៀម​ជើង​ទី​២លីគ

  • 2017-05-22 03:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្លឹប​បាល់ទាត់​វេស្ទើន​​បាន​សម្រេច​នាំ​យក​កីឡាករ​​​របស់​ក្រសួង​ការពារ​ជាតិ​ចំនួន​រូប​រួម​មាន ច្រឹង ច័ន្ទវីរៈ ​ទូច​ រ៉ូម៉ា និង Nelson Olatunde​ សម្រាប់​ត្រៀម​ប្រកួត​លីគ​កំពូល​កម្ពុជា​ជើង​ទី​២។

ដី​លោក ស៊ុំ វណ្ណា

​បើ​តាម​សម្ដី​លោក ស៊ុំ វណ្ណា គ្រូ​បង្វឹក​វេស្ទើន​ឲ្យ​ដឹង​ថា កីឡាករ​ទាំង​បី​នាក់​ខាង​លើ នឹង​លេង​ដល់​ចប់​រដូវ​កាល​ឆ្នាំ​២០១៧។ ដោយ​ឡែក​​ខ្សែ​ប្រយុទ្ធ ទូច រ៉ូម៉ា ​និង ច្រឹង ច័ន្ទវីរៈ មក​លេង​នៅ​វេស្ទើន​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។

​ខណៈ​ Nelson Olatunde​ ​​គ្រូ​បង្វឹក​រូប​នេះ​បញ្ជាក់​ថា ​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា Nelson ​ធ្លាប់​លេង​នៅ​ទ័ព​កាល​ឆ្នាំ​២០១៥ និង​​សម្រាក​ឆ្នាំ​២០១៦ ទើប​ត្រឡប់​មក​ចូល​ទីលាន​ជា​ថ្មី​រដូវ​កាល​​នេះ​វិញ​​ ដោយ​លេង​ឲ្យ​វេស្ទើន​។ ​​​​កីឡាករ​រូប​នេះ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ជា​មួយ​ក្រុម និង​ប្ដេជ្ញា​ស្វែង​រក​ជ័យជម្នះ​ ជា​ពិសេស​លេង​ដោយ​​ឆន្ទៈ​ចេញ​ពី​ចិត្ត។

​ការ​ប្រកួត​ជើង​ទី​២​ដំបូង​រដូវ​កាល​២០១៧ របស់​វេស្ទើន នឹង​ត្រូវ​ប៉ះ​ក្រុម​​ក្រសួង​ការពារ​ជាតិ (ទ័ព) ​វេលា​ម៉ោង ៣ ​រសៀល​នៅ​កីឡាដ្ឋាន​វេស្ទើន​​នា​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៧៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម