Iniesta ៖ Real Madrid ​សម​នឹង​ឈ្នះ​ពាន​ហើយ ព្រោះ​ពួកគេ​ល្អ​ជាង​យើង

  • 2017-05-22 04:50:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ឆ្នើម Andrés Iniesta ​របស់​ក្រុម FC Barcelona ​បាន​បញ្ជាក់​ថា Real Madrid ​ពិត​ជា​សក្ដិសម​នឹង​ឈ្នះ​ពាន​រង្វាន់ La Liga ​នៅ​រដូវ​កាល​នេះ​ហើយ ព្រោះ​ពួកគេ​មាន​សមត្ថភាព​ខ្ពស់។

Real Madrid ​លើក​ពាន La Liga ​ជា​ថ្មី ​ក្រោយ​ពី​ខកខាន​អស់​រយៈ​ពេល​៤​រដូវ​កាល​មក​ហើយ។ ខណៈ​ដែល​ការ​ឈ្នះ​ពាន​រង្វាន់​នេះ ក៏​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Zidane ​បង្កើត​កំណត់ត្រា​មួយ​ដែរ ​ដោយ​ក្លាយ​ជា​ក្រុម​ស៊ុត​បញ្ចូល​ទី​ដៃ​គូ​ប្រកួត​គ្រប់​ប្រកួត​នៅ​ក្នុង​លីគ​តែ​ម្ដង​មួយ​រយៈ​ចុង​ក្រោយ​នេះ។

ទាក់ទង​នឹង​រឿង​នេះ​ដែរ​ Iniesta ​បាន​និយាយ​ថា​៖ “យើង​បាន​ធ្វើ​ល្អ​ហើយ​ដោយ​អាច​យក​ឈ្នះ Eibar ​បាន ប៉ុន្តែ​យើង​មាន​ដៃ​គូ​ប្រជែង​មួយ​ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង​យើង​បន្តិច ពួកគេ​សក្ដិសម​នឹង​ឈ្នះ​ពាន​រង្វាន់​ហើយ។ យើង​បាន​បញ្ចប់​រដូវ​កាល​ ប៉ុន្តែ​យើង​មិន​អាច​ទាញ​យក​ចំណុច​សំខាន់​ដើម្បី​ឈ្នះ​ពាន​បាន... វា​ដូចជា​ខ្មាសអៀន​ ពីព្រោះ​យើង​បាត់​បង់​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ”៕

ចុចអាន៖ មើល​វីដេអូ​នេះ ទើប​ហួស​ចិត្ត អាជ្ញាកណ្ដាល​​ឱ្យ​បាល់​ប៉េណាល់ទី​ទៅកើត

ចុចអាន៖ អស្ចារ្យ! SCG Muangthong នឹងមកប្រកួតនៅកម្ពុជាម្ដងទៀតក្នុងព្រឹត្តការណ៍ Asean Tour

ចុចអាន៖ ស្ដេច​.ស Real Madrid លើក​ពាន​ La Liga លើក​ទី​៣៣

ប្រភព៖ Marca   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម