iPhone/iPad គាំង​ Touch ID ​ប្រើ​មិន​កើត​ អនុវត្ត​វិធី​នេះ​សិន មុន​គិត​​ទៅ​រក​ជាង​ជួសជុល​!

  • 2017-05-22 06:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ស្កេន​ក្រយៅដៃ​ Touch ID បាន​ប្រែ​ក្លាយ​ជា​ប្រព័ន្ធ​សុវត្ថិភាព​មួយ​ទៀត​បន្ទាប់​ពី​ Passcode នៅ​លើ​ឧបករណ៍ iPhone/iPad របស់​ Apple ។ អ្នក​ប្រើប្រាស់​មួយ​ចំនួន​ ជួប​បញ្ហា Touch ID គាំង​ដំណើរការ​មិន​ប្រក្រតី​ដោយ​ប្រការ​ណា​មួយ។ តែ​កុំ​ទាន់​គិត​ទៅ​រក​ជាង​ យល់​ល្អ​អនុវត្ត​ប៉ុន្មាន​ជំហាន​តាម Sabay សិន ក្រែង​ល​បាន​ចំណេញ​លុយ​ខ្លះ​។

១.ពិនិត្យ​មើល​ការ​ប្រើប្រាស់​ឱ្យ​បាន​ត្រឹម​ត្រូវ​:

ជួន​កាល​អ្នក​ជួប​បញ្ហា​ Touch ID មិន​ដំណើរ​ការ​ វា​មិន​មែន​មក​ពី​ការ​ជាប់​គាំង Software ឫ​ Hardware អ្វី​នោះ​ទេ ប៉ុន្តែ​អាច​មក​ពី​ការ​ប្រើប្រាស់​មិន​ត្រឹម​ត្រូវ​របស់​អ្នក​។ ដូច​ជា​ការ​ដាក់​ម្រាម​ដៃ​ខុស​ទីតាំង​ជា​ដើម​។​

  • ត្រូវ​ប្រាកដ​ថា Sensor ទ្រនាប់​ស្កេន​ក្រយៅដៃ​មាន​សភាព​ស្អាត​និង​ពុំ​មាន​ជាប់​ធូលី​ដី
  • ត្រូវ​ប្រាកដ​ចិត្ត​ថា​ អ្នក​ប្រើ​ម្រាម​ដៃ ដែល​បាន​កំណត់​ (ជូន​កាល​ខ្លាច​ច្រឡំ​ម្រាម​ដៃ​)
  • ត្រូវ​មាន​ម្រាម​ដៃ​ស្អាត​មិន​ប្រឡាក់​ធូលី​ដី នៅ​ពេល​ដាក់​លើ​ទ្រនាប់​ស្កេន​
  • កុំ​ចុច​លើ​ប៊ូតុង​ Home សង្កត់​ខ្លាំង​ពេក ដាក់​លើ​វា​ស្រាលៗ ហើយ​ស្កេន​ធម្មតា​បាន​ហើយ
  • ម្រាម​ដៃ​របស់​អ្នក គប្បី​ត្រូវ​ស្ថិត​នៅ​លើ​រង្វង់​ស្កេន​ទាំង​មូល​ ដែល​មាន​ផ្នែក​ខ្សែ​មាស​រុំ​ព័ទ្ធ​ពី​ក្រៅ​
  • គួរ​ដក​ Case ចេញ បើ​អ្នក​មាន ព្រោះ​ពេល​ខ្លះ​ផ្ទៃ​ Case អាច​លួច​ចូល​ដល់​ទ្រនាប់​ស្កេន​ក្រយៅដៃ​មួយ​ផ្នែក​តូច ដែល​យើង​មិន​ចាប់​អារម្មណ៍​។​

២.ធ្វើ​ការ​ Hard Reset ឧបករណ៍​:

ពាក្យ​នេះ​ពុំ​មាន​ន័យ​ថា ធ្វើ​ការ​លុប​ចោល​ឯកសារ​ពី​ iPhone/iPad ទេ វា​គ្រាន់​ជា​ការ​ប្រើ​ប៊ូតុង​ដើម្បី​ Restart ម៉ាស៊ីន​ប៉ុណ្ណោះ សូម​ចុច​ប៊ូតុង Home+Power ឱ្យ​ជាប់​ប្រហែល ៤ វិនាទី ហើយ​បើក​ធម្មតា​សម្រាប់​ iPhone 5s-6s និង​ iPad រី​ឯ iPhone 7/7 Plus សូម​ចុច​ Volume Dow+ Power ឱ្យ​ជាប់​ប្រហែល ៤ វិនាទី ហើយ​បើក​ធម្មតា​ រួច​សាក​ធ្វើ​ការ​ស្កេន​ម្ដង​ទៀត​។

៣.ធ្វើ​ការ​បង្កើត​ប្រព័ន្ធ​ស្កេន​ថ្មី

ពេល​ខ្លះ​វា​អាច​មាន​បញ្ហា Error បន្តិច​បន្តួច​ដែរ ព្រោះ​គ្រឿង​ម៉ាស៊ីន​វា​មិន​ដំណើរការ​ល្អ​ឥត​ខ្ចោះ​ឡើយ ម្ល៉ោះ​ហើយ​អ្នក​អាច​សាកល្បង​ធ្វើ​ការ​បង្កើត​ប្រព័ន្ធ​ស្កេន​ម្ដង​ទៀត ឫ​ថ្មី​មួយ​។

  • ចូល​ Settings > Touch ID & Passcode
  • បញ្ចូល​ Passcode
  • ចុច​លើ​ Fingerprints > Add a new fingerprint ឫ​ចុច​លើ​ប្រព័ន្ធ​ស្កេន​ចាស់​
  • ចុច​ Delete Fingerprint
  • បន្ថែម​ចូល​ Fingerprint ថ្មី​ម្ដង​ទៀត​។

៤.Update ឧបករណ៍​របស់​អ្នក​:

អាច​ថា​មក​ពី​បញ្ហា​ជំនាន់​ iOS ដែរ ឧបករណ៍​ខ្លះ​ឈរ​ត្រឹម​ iOS 8/9 ខណៈ​បច្ចុប្បន្ន​គេ​ឡើង​ដល់​ 10.3.1 សឹង​គ្រប់​គ្នា​ហើយ​នោះ បែប​នេះ​អ្នក​គួរ​សាកល្បង Update ជំនាន់​នៃ iOS ដោយ​ចូល​ទៅ​កាន់​ Settings > General > Software Update (តម្រូវ​ប្រើ​ប្រព័ន្ធ WiFi) ។​

ក្រោយ​ការ​អនុវត្ត​ជំហាន​ទាំង ៤ ខាង​លើ​រួច​មក បើ​អ្នក​នៅ​ជួប​បញ្ហា​ដដែល នោះ​គឺ​មក​ពី​បញ្ហា​ផ្នែក​គ្រឿង​ហើយ។​ ជម្រើស​ដ៏​ល្អ គឺ​ត្រូវ​យក​ទៅ​ជាង​ដែល​នៅ​ជិត​អ្នក​បំផុត ដើម្បី​ពិគ្រោះ​យោបល់​ក្នុង​ការ​ជួសជុល​ឧបករណ៍​របស់​អ្នក​។​

ចុច​អានបន្ត៖

ប្រភព៖ idropnews   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី