​លេង​មែនទែន Pique ​ចង់​បើក​ក្រុមហ៊ុន Media ​១​ខ្លួន​ឯង ​កុំ​ឱ្យ​អ្នក​កាសែត​ពូកែ...

  • 2017-05-23 01:47:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Gerard Pique ​បាន​បង្ហើប​ថា​ខ្លួន​មាន​គម្រោង​បង្កើត​ក្រុមហ៊ុន Media មួយ សម្រាប់​ចុះ​ផ្សាយ​ព័ត៌មាន​ពិត​ៗ​មិន​លំអៀង​សម្រាប់​កីឡាករ​បាល់ទាត់​ទាំង​អស់។

ដោយសារ​តែ​មាន​ការ​ចុះ​ផ្សាយ​រឿង​អាក្រក់​មួយ​ចំនួន​លើ​ខ្លួន ​ហើយ Pique ​ផ្ទាល់​ថា​វា​មិន​មែន​ជា​រឿង​ពិត​នោះ ​ពេល​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​មួយ​នេះ​កំពុង​តែ​មាន​គម្រោង​ថ្មី​មួយ​ទាក់ទង​ទៅ​នឹង​ខាង​សារព័ត៌មាន​នេះ​។ ដោយ​រូបគេ​ចង់​បង្កើត​ជា​ក្រុមហ៊ុន​ផ្ទាល់​តែ​ម្ដង ​ដើម្បី​ចុះ​ផ្សាយ​ដំណឹង​ពិត​ៗ​ចេញ​ពី​មាត់​កីឡាករ ​កុំ​ឱ្យ​មាន​ការ​ចុះ​ផ្សាយ​រឿង​មិន​ពិត​ត​ទៅ​ទៀត។

“គោល​ដៅ​របស់​ខ្ញុំ​សម្រាប់​ពេល​ ២​ទៅ​៣​ខែ​ខាង​មុខ​ទៀត ​គឺ​បង្កើត​ជា​ក្រុមហ៊ុន Media ​មួយ ​ដែល​មាន​ការ​ខុស​ប្លែក​ពី​ក្រុមហ៊ុន​ដទៃ ​មាន​ភាព​ស្មោះ​ត្រង់ ​ពិត​ប្រាកដ​មិន​លំអៀង​ទៅ​លើ​កីឡាករ។ ខ្ញុំ​ពិត​ជា​ធុញ​ទ្រាន់​ចំពោះ​ការ​ភូតភរ​របស់​ Media ​ផ្សេង​ណាស់”។ សម្ដី​របស់ Pique ៕

ចុចអាន៖ តោះ! សរុប Top Scorer ទាំង​អស់​នៅ​លីគ​អឺរ៉ុប​ធំ​ៗ​ទាំង​៥

ប្រភព៖ Foxnews   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម