ចាប់បាន Windows 10 ជំនាន់ក្រោយ បានលួចចម្លងមុខងារពិសេសមួយពី iOS
- 2017-05-23 02:25:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់បាន Windows 10 ជំនាន់ក្រោយ បានលួចចម្លងមុខងារពិសេសមួយពី iOS
ចន្លោះមិនឃើញ
ទន្ទឹមនឹងការបញ្ចេញកំណែបន្ទាន់សម័យនៃ Windows 10 របស់ Microsoft នាពេលខាងមុខ មានការលេចធ្លាយនៃរូបមួយសន្លឹក ដែលលួចថតទុកបានពីគេហទំព័រ Windows Central។ ដំបូងឡើយរូបភាពមួយសន្លឹកនោះ បានបង្ហោះជាសាធារណៈ នៅលើគេហទំព័រផ្លូវការ Windows Blog តែភ្លាមៗក៏លុបចោលវិញ។
មុខងារពិសេសមួយ ដែលនឹងលេចចេញនៅលើ Windows 10 កំណែអាប់ដែតជំនាន់ក្រោយ ដែលមានលក្ខណៈដូចទៅនឹងមុខងារ Control Center ដែលយើងនិយមឃើញមាននៅលើប្រព័ន្ធប្រតិបត្តិ iOS របស់ Apple។ ចំពោះមុខងាររបស់ Windows 10 ឯណេះវិញ វាជាប្រភេទ Settings ម្យ៉ាង ដែលចុចបញ្ជាទាញមកដូចគ្នា ដើម្បីបង្ហាញផ្លូវកាត់ចូលទៅបិទបើកមុខងារ Bluetooth, Wi-Fi និងមុខងារជាច្រើនទៀត គ្រាន់ថារបស់ Microsoft អាចមានភាពពេញលេញច្រើនជាង iOS។
បញ្ជាក់ថាមុខងារ Control Center ត្រូវបានប្រកាសបើកឱ្យប្រើប្រាស់ដំបូងបង្អស់នៅលើ iOS 7 កាលពីឆ្នាំ ២០១៣ ហើយមានការវិវត្តបន្ថែមពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់បច្ចុប្បន្នគេអាចប្រើបញ្ជាចូលមុខងារ Airplane Mode, បើកពិល LED, បើកកាមេរ៉ា, បើកកម្មវិធីគិតលេខ និងនាឡិកាជាដើម ដោយមានលក្ខណៈរហ័សជាងការចុចបើកធម្មតា។
បន្តចុចអាន៖
កំពូលស្មាតហ្វូន ៦ ម៉ូដែល ត្រូវចិត្តស្ដូក អ្នកនិយមប្រើត្រឹមដៃម្ខាង
Nokia 3310 តម្លៃដើម ៥០ ដុល្លារ នៅសល់ ១២ ដុល្លារ អ្នកទិញបះសក់