តាម​ពិត​ ​IT​ ​កូរ៉េ​ខាង​ត្បូង​ខ្លាំង​ ​ព្រោះ​រឿង​ទាំង​នេះ

  • 2017-05-23 08:33:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េ​ខាង​ត្បូង​ដែល​ជា​ប្រទេស​ជឿនលឿន​ផុត​លេខ​ក្នុង​តំបន់​អាស៊ី​ ​និង​ខ្ពស់​ជាង​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​ទ្វីប​អឺរ៉ុប​ ​ខណៈ​ប្រទេស​នេះ​បាន​កំណត់​យក​វិស័យ​បច្ចេកវិទ្យា​ជា​ស្នូល​នៃ​ការ​ពង្រឹង​ ​និង​អភិវឌ្ឍ​ជាតិ។

បច្ចេកវិទ្យា​និម្មិត​ ​(AI (Artificial Intelligence))​ ​ដែល​ប្រើប្រាស់​សម្រាប់​ជា​ប្រព័ន្ធ​ចាប់​ ​និង​វិភាគ​ទិន្នន័យ​ដោយ​ស្វ័យប្រវត្តិ, ការ​ផលិត​គ្រឿង​យន្ត​ដំណើរការ​ក្នុង​រោងចក្រ​សហគ្រាស, ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ល្បឿន​លឿន​ ​និង​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្ត​ ​គឺ​ជា​បច្ចេកវិទ្យា​ដែល​កូរ៉េ​ខាង​ត្បូង​កំពុង​ផ្ដោត​ស្រាវជ្រាវ​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន។

ធនាគារ​តាម​បែប​ឌីជីថល​ ​ដែល​មាន​ការ​សន្សំ​ ​ផ្ញើ​ ​បញ្ជូន​ ​ទូទាត់​ ​និង​ប្រតិបត្តិការ​នានា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក៏​មាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ​ខណៈ​បច្ចេកវិទ្យា​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​បាន​ជួយ​សម្រាល​ការ​ចំណាយ​របស់​ធនាគារ​ ​និង​ផ្ដល់​ភាព​ងាយ​ស្រួល​ ​ហើយ​ចំណេញ​ច្រើន​ដល់​អ្នក​ប្រើប្រាស់។

K-Startup Grand Challenge​ ​គឺ​ជា​កម្មវិធី​ដែល​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​បង្កើត​ឡើង​សម្រាប់​ស្វែងរក​នូវ​សហគ្រិន​បច្ចេកវិទ្យា​ឆ្នើម​ពី​ជុំវិញ​ពិភពលោក​ ​ខណៈ​ក្រុម​ដែល​ឈ្នះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ​រួម​ជា​មួយ​ការ​ណែនាំ​ ​និង​អាច​ចាប់​នៃ​គូ​ជា​មួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​របស់​កូរ៉េ​ខាង​ត្បូង​ដូច​ជា​ ​Samsung, Hyundai Motors, Kakao​ ​និង​ ​Naver​ ​ជា​ដើម៕

ប្រភព៖ Techinasia   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី