ដំណឹងល្អ! Bollywood ត្រៀមថត​រឿង​ “Rambo” ជា​ថ្មីម្ដង​ទៀតហើយ​

  • 2017-05-23 23:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Sylvester Stallone ឫ​ដែល​មនុស្ស​ភាគ​ច្រើន​ស្គាល់​ថា​ជា​តួ​ "រ៉ាំ​បូ​" នោះ​បាន​បង្ហាញ​សារ​មួយ​ក្រោយ​ពី​ដឹង​អំពី​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​ការ​ថត​រឿងនេះ​ថ្មី​ដែល​ជា​លក្ខណៈ Bollywood។

ក្រោយ​បាន​ដឹង​ពី​ដំណឹង​នេះ​ អ្នក​ដឹក​នាំ​រឿ​ង​គឺ​លោក​ Sid Anand បាន​និយាយ​ថា​៖ "វា​ដូច​ជា​ការ​ប្រទាន​ពរ​មួយ​ពី​ព្រះ​អីចឹង"។ លោក​បាន​បញ្ជាក់​ថា​នៅ​ក្នុង​រឿង​នេះ​នឹង​មិន​មាន​ឈុត​ឆាក​ច្រៀង និង​រាំ​ដូច​រឿង​ Bollywood ភាគ​ច្រើន​នោះ​ទេ ដោយ​បាន​និយាយ​ដូច្នេះ​ថា៖ "ខ្ញុំ​នឹង​មិន​ធ្វើ​ដូច្នេះ​ទៅ​រឿង​ រ៉ាំបូ​ ទេ" "ធ្វើ​ដូច្នេះ​គឺ​មិន​ល្អ​ទេ"។ នេះ​បើ​តាម​កិច្ច​សម្ភាសន៍​របស់​លោក​ជាមួយ​សារព័ត៌មាន​ BBC។

រឿង​នេះ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​កម្មវិធី​មហោស្រព​ភាព​យន្ត​ Cannes ហើយ​នឹង​ចាប់​ផ្ដើម​ថត​នៅ​ចុង​ឆ្នាំ​នេះ។​ តារា​សម្ដែង​ឥណ្ឌា​ឈ្មោះ ​Tiger Shroff នឹង​សម្ដែង​ជា​តួ​ដ៏​ល្បី​មួយ​រូប​នេះ។ ចំពោះ​ការ​សម្រេច​ចិត្ត​នេះ​លោក​បាន​និយាយ​ថា៖ "Rambo គឺ​ជា​តួ​ដែល​ល្បី​ទូទាំង​ពិភព​លោក និង​មាន​ឥទ្ធិពល​នៅ​គ្រប់​ទី​កន្លែង​ ដូច្នេះ​ហើយ​បាន​ជា​វា​ចាំបាច់​ណាស់​ដែល​យើង​ត្រូវយក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​​ចាប់​ផ្ដើម​​​បេសកកម្ម​ថត​រឿង​នេះ​នៅ​ទីក្រុង​ Mecca (ប្រទេស​ Saudi Arabia)​។"

តារាសម្ដែង Tiger Shroff

លោក​បាន​និយាយ​ថា​ មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​ថត​រឿង​នេះ​គឺ​ដោយ​សារ​ តែ​ចំនុច​ខ្លាំង​របស់​តួ​អង្គ​នេះ​ដែល​ជា​ "វីរបុរស​រឿង​វាយ​តប់​ ជាមួយ​នឹង​បេះដូង" ដែល​បង្កើត​ឡើង​ដោយ​លោក Stallone។ ថ្មីៗ​នេះ​លោក Sylvester Stallone បាន​ប្រើ​បណ្ដាញ​សង្គម​ Twitter ដើម្បី​បញ្ចេញ​យោបល់​ថា៖ "ខ្ញុំ​ទើប​តែ​ដឹង​ពី​ព័ត៌មាន​ ដែល​គេ​ថត​រឿង​ Rambo ជា​ថ្មី​នៅ​ឥណ្ឌា...​ ខ្ញុំ​ជូន​ពរ​ឲ្យ​ពួក​គេ​សំណាង​ល្អ... ជា​តួ​អង្គ​ដ៏​ល្អ​មួយ"។ ប៉ុន្តែ​លោក​ក៏​បន្ថែម​បន្តិច​ទៀត​ដែរ​ថា៖ "សង្ឃឹម​ថា​ ​គេ​នឹង​មិន​បំផ្លាញ​តួអង្គ​នេះ"។

លោក Sylvester Stallone

រឿង​នេះ​នឹង​មាន​ចំណង​ជើង​ថា “RAMBO” ដដែល ហើយ​នឹង​ចាប់​ផ្ដើម​ថត​ចុង​ឆ្នាំ​នេះ​ហើយ ដែល​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ឆ្នាំ​ ២០១៨៕

តួអង្គ​ Rambo

ចុច​អាន៖ កំពូល​តារា​សម្ដែង​ស្រី​ឥណ្ឌា​ទាំង១០​ មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ក្នុង​ឆ្នាំ​២០១៧

ចុច​អាន៖ តារា​ប្រុស​បូលីវូដទាំង​នេះ ម្នាក់​ៗ​មាន​ទ្រព្យ​សម្បត្តិ​រាប់​សិប​លាន​ដុល្លារ​អាមេរិក​ឯណោះ

ចុច​អាន៖ កំពូល​តារា​បូលីវូដ​ Shahrukh Khan ត្រូវបានចំអក ព្រោះពិន្ទុមុខវិជ្ជាមួយទាបពេក

ប្រភព៖ BBC   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី