ជើង​ខ្លាំង​ ១៥ ក្រុម​​ខាង​គំនិត​អាជីវកម្ម​បែប​បច្ចេកវិទ្យា​ បាន​ទៅ​វគ្គ​បន្ត​ក្នុង​កម្មវិធី SmartStart

  • 2017-05-23 09:40:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី SmartStart របស់​ក្រុមហ៊ុន Smart បាន​ឈាន​​មក​ដល់​វគ្គ Hackaton ហើយ​​ដែល​មាន​និស្សិត​ជាង ១២០ នាក់​​ដែល​បាន​ចែក​ជា ៣០ ក្រុម​បាន​ចូល​រួម​ដើម្បី​ធ្វើ​បទ​បង្ហាញ​អំពី​គំនិត​អាជីវកម្ម​បែប​ឌីជីថល​របស់​ពួក​គេ​។

នៅ​ក្នុង​​វគ្គ Hackaton រយៈពេល​ពីរ​ថ្ងៃ​និស្សិត​ទាំង ៣០ ក្រុម​បាន​ធ្វើការ​ជា​ក្រុម​យ៉ាង​ក្លៀវក្លា​ ហើយ​ក្នុង​នោះ​ពួក​គេ​ក៏​មាន​​ឱកាស​បាន​បង្ហាត់​បង្ហាញ​ពី​អ្នក​ជំនាញ​និង​ក្រុម​ការងារ Smart ​ដើម្បី​ដុស​ខាត់​គំនិត​អាជិវកម្ម​របស់​ពួក​គេ​ឲ្យ​កាន់​តែ​ល្អ​បន្ថែម​ទៀត​។

ជាង​នេះ​ទៀត​ ក្រុម​នីមួយៗ​បាន​ធ្វើ​តេស្ត​គំនិត​អាជីវកម្ម​របស់​ពួក​គេ​ជាមួយ​មហាជន​ផ្សេងៗ​ដើម្បី​ទទួល​បាន​មតិ​ល្អៗ​បន្ថែម​ទៀត​ ហើយ​ទី​បំផុត​ក្រុម​នីមួយៗ​មាន​គោលដៅ​អាជីវកម្ម​យ៉ាង​រឹង​មាំ​មួយ​ ដើម្បី​បង្ហាញ​ទៅ​គណកម្មការ​វាយ​តម្លៃ​។

ក្រុម​និស្សិត​ចូល​រួម​ក្នុង​កម្មវិធី SmartStart

គណៈកម្មការវាយ​តម្លៃ​បាន​ជ្រើសរើស​យក ១៥ ក្រុមប៉ុណ្ណោះ​សម្រាប់​បន្ត​ទៅ​ដំណាក់​កាល​បន្ទាប់​ក្នុង​ក្នុងកម្មវិធី SmartStart ​តែ​ទោះ​ជា​យ៉ាង​ណា​ក្រុម​ដែល​មិន​ត្រូវបាន​ជ្រើសរើស​ទៅ​វគ្គ​បន្ត​នៅ​តែ​មាន​ស្មារតី និង​មិត្ត​ភាព​ហើយ​ក៏​ធ្វើ​ឲ្យ​ពួក​គេ​បាន​ស្គាល់​គ្នា​កាន់​តែ​ជិតស្និទ្ធ​បន្ថែម​ទៀត៕

បញ្ជាក់​ថា​ SmartStart គឺ​ជា​កម្មវិធី​សម្រាប់​និស្សិត​សាកល​វិទ្យាល័យ​ដែល​សំដៅ​ជំរុញ​លើក​កម្ពស់​ និង​ផ្តល់​ឱកាស​ឲ្យ​អ្នក​ចូល​រួម​អភិវឌ្ឍ​គំនិត​អាជីវកម្ម​ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​បច្ចេកវិទ្យា​ ដើម្បី​បើក​សក្តានុពល​នៃ​ភាព​ច្នៃ​ប្រឌិត​ និង​ផ្តល់​ឱកាស​​ឲ្យ​ពួកគេ​សម្រេច​គោល​គំនិត​អាជីវកម្ម​​តាម​រយៈ​សិក្ខា​សាលា​ និង​ការ​បង្ហាត់​បង្ហាញ​ផ្ទាល់​ពី​អ្នក​មាន​បទ​ពិសោធន៍​។

ក្រុមដែល​ឈ្នះ​ចុង​ក្រោយ​នឹង​ទទួល​បាន​ការ​បំពាក់​បំប៉ន​សមត្ថភាព​បន្ថែម​ទៀត​ក្នុង​រយៈពេល​ ៦​ ខែ​ និង​​​រង្វាន់​ទឹក​ប្រាក់​ ៤ ០០០ ដុល្លារ​ រួមទាំង​ឱកាស​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដូចជា​ក្រុមហ៊ុន Google, Facebook និង Microsoft។

ទស្សនា​ការ​ធ្វើបទ​បង្ហាញ​ខ្លីពី SmartStart

អានបន្ដ៖

ដៃគូសហការ

អត្ថបទថ្មី