បាខែម ទទួល​បាន​ការ​ឧបត្ថម្ភ​ពី Smart ជំរុញ​​​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា

  • 2017-05-23 10:13:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart បាន​ឧបត្ថម្ភគាំទ្រ​ដល់​កម្មវិធី​បារខែម​កម្ពុជា ក្នុង​គោល​បំណង​ដើម្បី​លើក កម្ពស់​វិស័យ​បច្ចេកវិទ្យា និង​ការ​ចាប់ផ្ដើម​ជំនួញ នៅ​ក្នុង​ប្រទេស​កម្ពុជា។ តាម​រយៈ​ការ​សហការ និង​គាំទ្រ នេះ​ធ្វើ​ឲ្យ​បារខែម​កម្ពុជា អាច​ដំណើរការ​កម្មវិធី​ចែក​រំលែក​ចំណេះ​ដឹង​ដល់​យុវជន និង​សហគ្រិន​នៅ​តាម​ បណ្ដា​ខេត្ត​ក្រុង​ចំនួន ៦ រួមមាន រតនគីរី កំពង់ចាម កំពត បាត់ដំបង សៀមរាប និង​ភ្នំពេញ។

លោក បេ ចន្ត្រា អ្នក​រៀបចំ​កម្មវិធី​បារខែម​កម្ពុជា​

លោក បេ ចន្ត្រា អ្នក​រៀបចំ​កម្មវិធី​បារខែម​កម្ពុជា​បាន​លើកឡើង​ថា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​នេះ ធ្វើ​ឲ្យ​ក្រុមការងារ​របស់​លោក មាន​លទ្ធភាព​អញ្ជើញ​វាគ្មិន​ជំនាញៗនៅ​រាជធានី​ភ្នំពេញ និង​ក្នុង​តំបន់ ចូល​រួម​ធ្វើ​បទ​បង្ហាញ និង​ចែករំលែក​បទពិសោធន៍​ដល់​យុវជន​តាម​បណ្ដា​ខេត្ត ដោយ​ផ្ដោត​លើ​ការ​ បញ្ជ្រាប​ការ​យល់ដឹង​អំពី Startups Business ការប្រកួតប្រជែង​គំនិត​អាជីវកម្ម ការ​ប្រើប្រាស់​ បច្ចេកវិទ្យា​សម្រាប់​ការ​រៀន​សូត្រ ការងារ និង​អាជីវកម្ម។ ព្រោះថា អាជីវកម្ម​ចាប់ផ្ដើម​ថ្មី និង​វិស័យ បច្ចេកវិទ្យា នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ក៏​ដូចជា​ភាព​រុងរឿង​នៃ សង្គម​កម្ពុជា​ផង​ដែរ ។ តាម​រយៈ​កម្មវិធី​នេះ​ អាច​ផ្ដល់​ឱកាស​ដល់ ក្រុមហ៊ុន​បច្ចេកវិទ្យា និង Startups ថ្មីៗ​អាច​បង្ហាញ​ និង​ពិព័រណ៍​ ផលិតផល​ និង​សេវាកម្ម​​របស់​ខ្លួន​ដល់​សាធារណជន​ចូល​រូម​ទូទៅ​នៅ​កន្លែង ​កម្មវិធី​ផង​ដែរ។

លោក Thomas Hundt អគ្គនាយក​ក្រុមហ៊ុន Smart Axiata

លោក Thomas Hundt អគ្គនាយក​ក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា “ភាព​ជា​ដៃគូ​នេះ​ឆ្លុះ បញ្ចាំង​នូវ​ការ​ចូលរួម​ជា​បន្ត​បន្ទាប់​របស់​ក្រុមហ៊ុន Smart ក្នុង​គំនិត​ផ្ដួចផ្ដើម ជួយ​ជំរុញ​សហគ្រិន​ថ្មីៗ​ក្នុង វិស័យ​បច្ចេកវិទ្យា និង​ឌីជីថល សំដៅ​អភិវឌ្ឍ​សហគម​អ្នក​ចាប់ផ្ដើម​ជំនួញ​ថ្មី នៅ​ប្រទេសកម្ពុជា​អោយ បាន​រីក​លូតលាស់​ទៅ​មុខ​ជា​លំដាប់ ។ ជាមួយ​នឹង​ការ​ធ្វើ​សិក្ខាសាលា​ចែក​រំលែក​ចំណេះដឹង និង​ការ​ជួយ បង្ហាត់​បង្ហាញ​ពី​អ្នក​ជំនាញ​ក្រុមហ៊ុន Smart Axiata សង្ឃឹម​ថា​កម្មវិធី​នេះ​នឹង​លើក​ទឹក​ចិត្ត​ឱ្យ​យុវជន កម្ពុជា​កាន់​តែ​ច្រើន​អាច​បង្កើត និង​ប្រើប្រាស់​បច្ចេកវិទ្យា​បាន​ត្រឹមត្រូវ និង បណ្ដុះ​ផ្នត់​គំនិត សហគ្រិនភាព​របស់​ពួកគេ ដើម្បី​សម្រេច​បាន​នូវ​ក្តីសុបិន្ត​របស់​ខ្លួន​ ។

បារខែម​កម្ពុជា ២០១៧ ជា​សិក្ខាសាលា​បច្ចេកវិទ្យា និង​ការ​ចាប់ផ្ដើម​ជំនួញ ដែល​មាន​គោលបំណង ចែករំលែក​ចំណេះដឹង​ ដល់​យុវជន និង​សហគ្រិន ​នៅ​តាម​បណ្ដា​ខេត្ត​ អំពី​ការប្រើប្រាស់​បច្ចេកវិទ្យា សម្រាប់​ការសិក្សា ការងារ និង​ទំនាក់ទំនង ព្រម​ទាំង​ចំណេះដឹង​អំពី ការ​ចាប់ផ្ដើម​ជំនួញ ដូចជា​ ជ្រើស​គំនិត​អាជីវកម្ម ការ​ស្វែងយល់​ពី​ការ​បង្កើត​គំរូ​អាជីវកម្ម ស្វែងយល់​អំពី​អតិថិជន ការ​ផលិត ​ផលិតផល ​និង​សេវាកម្ម ផ្សព្វផ្សាយ​និម្មិត​សញ្ញា​អាជីវកម្ម ​ទីផ្សារ និង​ការ​រៀបចំ​គម្រោង​ចំណាយ​​ ចាប់ផ្ដើម​អាជីវកម្ម ជាដើម។ល។

ក្រុមហ៊ុន Smart ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន ក៏​ដូច​ជា​វិស័យ​ឌីជីថល​នៅ​កម្ពុជា។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ក្នុង​ឆ្នាំ ២០១៧ Smart Axiata បាន​ពង្រីក​សកម្មភាព​របស់​ខ្លួន​ក្នុង​ការ​រៀបចំ​គាំទ្រ និង​ឧបត្ថម្ភ​គំនិត​ផ្ដួចផ្ដើម​ទាក់ទង នឹង បច្ចេកវិទ្យា សហគ្រិនភាព​និង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ឌីជីថល​ផង​ដែរ។ ជាង​នេះ ក្រុមហ៊ុន Smart បាន​សម្ពោធ​កម្មវិធី SmartStart ដែល​ជា​កម្មវិធី​សហគ្រិន​ច្នៃប្រឌិត​វ័យ​ក្មេង សំដៅ​លើក​កម្ពស់​សហគ្រិន វ័យ​ក្មេង​ដែល​មាន​គំនិត​អាជីវកម្ម​ក្នុង​វិស័យ​បច្ចេកវិទ្យា៕

វាគ្មិនក្នុង​កម្មវិធី

អាន​បន្ត៖

ដៃគូសហការ

អត្ថបទថ្មី