ផន ស្រីខួច មាន​ផលិត​កម្ម​ច្រើន​ទាក់​ទង​ថត​រឿងព្រោះហេតុផល១

  • 2017-05-24 03:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ផន ស្រីខួច កាន់​តែ​មាន​សម្រស់​ស្រស់​ស្អាត​ជាង​មុន​​ រហូត​ធ្វើ​ឲ្យ​​ផលិត​កម្ម​​ក្នុង​ស្រុក​មួយ​ចំនួន​បាន​​​ទាក់​ទង​នាង​ឲ្យ​ថត​ខ្សែ​ភាព​យន្ត​ផង​ដែរ​។

ផន ស្រីខួច បាន​ប្រាប់ Sabay ថាផលិតកម្ម​ដែល​ទាក់​ទង​ឲ្យ​ថត​ខ្សែ​ភាព​យន្ត​ភាគ​ច្រើន​តម្រូវ​ឲ្យ​នាង​ សម្ដែង​ជា​តួ​ឯក​ និង​ជា​ប្រភេទ​រឿង​បែប​ក្រមុំ​ស្រុក​ស្រែ​ចម្ការ​ដែល​មាន​ចរិត​លក្ខណៈ​ស្លូត​បូត​​សុភាពរាបសារ​គោរព​ចាស់ទុំ​ និង​ស្ដាប់​ដំបូន្មាន​លោក​ឪពុក​អ្នក​ម្ដាយ​។

រឿង​ដែល​ផលិត​កម្ម​ចង់​បាន​ ផន ស្រីខួច ឲ្យ​ទៅ​ថត​មាន​ទាំង​ខ្សែ​ភាព​យន្ត​ភាគ​ និង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​ដែល​ដាក់​បញ្ចាំង​នៅ​តាម​រោង​កុន​។ តែ​គួរ​ឲ្យ​ស្ដាយ​ផលិត​កម្ម​ទាំង​អស់​នោះ​ត្រូវ​បាន​នាង​ បដិសេធ​មិន​ទទួល​ថត​​ ក្រោម​ហេតុ​ផល​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ និង​គ្មាន​បទ​ពិសោធ​​ថត​រឿង​កន្លង​មក​ធ្លាប់​តែ​សម្ដែង​ក្នុង​បទ​ចម្រៀង​។ ផន ស្រីខួច​ បន្ថែម​។

ម្ចាស់​បទ​ "ជីវិត​អ្នក​ម្ដាយ​" បញ្ជាក់​ថា​៖ “ចាស​បង​បាន​ជា​ខ្ញុំ​មិន​ទទួល​ថត​រឿង​ ព្រោះ​ខ្ញុំ​អត់​ទាន់​មាន​ដុង​សម្ដែង​ពិត​ប្រាកដ​នៅ​ឡើយ ដោយ​សារ​តែ​កន្លង​មក​ខ្ញុំ​សម្ដែង​តែ​នៅ​ក្នុង​បទ​ចម្រៀង​របស់​ខ្ញុំ​ ​ ​អត់​ដែល​ថត​ខ្សែ​ភាព​យន្ត​ផង​ដូច​នេះ​ខ្ញុំ​បារម្ភ​ខ្លាច​សម្ដែង​ទៅ​ធ្វើ​អត់​បាន​ល្អ​" ។​

ចុចអាន៖ រឿង​ទាក់​ទង​ ផន ស្រីខួច

ចុចអាន៖ រឿង​រ៉ាវ​ជុំ​វិញ​តារា​ជាតិ​

ចុចអាន៖ មិនធម្មតាទេ!​ អេឡិច ច័ន្ទត្រា​ ក្រុង​ពាលី​ឡើង​ផ្ទះ​តម្លៃ​ជិត​កន្លះ​លាន​ដុល្លារ​

​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន