បទ​ពី​ដើម​យើង​តែ​មួយ​ សិរីមន្ដ ប្តូរ​ដៃ​គូ​ច្រៀង​ពី មាស សុខសោភា ទៅ ឱក សុគន្ធ​កញ្ញា ស្ដាប់​ហើយ...

  • 2017-05-25 04:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ស្នេហ៍ឆ្លង​វេហា" ជា​ចម្រៀង​ស្នេហា​ ពោរពេញ​ដោយ​​អត្ថន័យ​លួងលោម​ ដែល​លោក​ ខេមរៈ សិរីមន្ត បាន​លើក​យក​មក​បកស្រាយ​ដល់​តែ​២​លើក​ជា​មួយ​ដៃ​គូ​​​សុទ្ធ​តែ​តារា​ស្រី​ជួរ​មុខ​ពោល​គឺ ឱក សុគន្ធកញ្ញា និង មាស សុខសោភា។ ថ្ងៃ​នេះ​ Sabay នឹង​បង្ហាញ​វីដេអូ​ពិសេស​នាំ​ការ​សម្ដែង​របស់​អ្នក​ទាំង​៣ ហើយ​កុំ​ភ្លេច​ប្រាប់​វិញ​ផង​ណា​ថា ចូល​ចិត្ត​មើល​សិរីមន្ត ចាប់​ដៃ​គូ​ជា​មួយ​អ្នក​ជាង។

នេះ​គឺ​ជា​បទ "ស្នេហ៍​ឆ្លង​វេហា" ដែល ខេមរៈ សិរីមន្ត បាន​លើក​មក​បកស្រាយ​ក្នុង​កម្មវិធី​ "អាណាចក្រតារា" ជា​មួយ​ កញ្ញា មាស​សុខសោភា ក្នុង​ឆ្នាំ ២០១៣។

ក្នុង​ពេល​ថ្មី​នេះ លោកបាន​លើក​យក​បទ​ចម្រៀង​ដដែល​ មក​ច្រៀង​លើ​ឆាក​ប៉ុស្តិ៍​អាស៊ី​អាគ្នេយ៍​ជាមួយ​អតីត​ដៃ​គូ​របស់​កាល​ពី​ជាង​១០​ឆ្នាំ​មុន គឺ កញ្ញា ឱក សុគន្ធ​កញ្ញា។

អត្ថបទ៖ សុខណា