Man City អនុញ្ញាត​ឲ្យ​កីឡាករ​ជើង​ចាស់​៤​នាក់​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន

  • 2017-05-26 02:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City ​នៅ​តែ​បន្ត​បញ្ចេញ​កីឡាករ​ចាស់​ៗ​របស់​អ្នក​ចាត់​ការ​​មុន​ ដោយ​​ក្លឹប​អនុញ្ញាត​ឲ្យ​កីឡាករ​៤​នាក់​ទៀត​ហើយ​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន។

កីឡាករ​៤​នាក់​មាន​ Gael Clichy, Bacary Sagna, Jesus Nevas និង​ Willy Caballero បាន​ផុត​កុងត្រា​ត្រឹម​រដូវ​កាល​នេះ​ហើយ​ក្លឹប​សម្រេច​មិន​បន្ត​ឲ្យ​ទេ​ ដោយ​សារ​លោក Pep Guardiola ចង់​រុះរើ​បង្កើត​ក្រុម​ថ្មី​មួយ​ក្រោម​ការ​ដឹក​នាំ​របស់​ខ្លួន។

ខ្សែ​ការពារ​ Clichy ដែល​នៅ​ Man City ​យូរ​ជាង​គេ​ចាប់​តាំង​ពីចេញពី​ Arsenal ក្នុង​ឆ្នាំ​២០១១​ បាន​និយាយ​ថា៖ "វា​ពិត​ជា​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​អ្វី​ដែល​ក្លឹប​សម្រេច​បាន​នៅ​ពេល​បច្ចុប្បន្ន​ ហើយ​ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា​ពួក​គេ​នឹង​កាន់​តែ​ជោគជ័យ​នៅ​ថ្ងៃ​អនាគត”។

គួរ​រម្លឹក​ថា Man City បាន​​ទិញ​កីឡាករ​ថ្មី​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Pep អស់​១៩០​លាន​ផោន​ កាល​ពី​រដូវ​កាល​មុន តែ​មិន​បាន​ឈ្នះ​ពាន​អ្វី​ទេ បាន​ត្រឹម​ជាប់​លេខ​៣​ក្នុង​តារាង​ Premier League ប៉ុណ្ណោះ៕

ចុចអាន៖

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី