បើ​ iPhone 8 ប្ដូរ​ទ្រនាប់​ស្កេន​ក្រយៅដៃ​មក​ខ្នង​ក្រោយ នៅ​ស្រលាញ់​អត់?

  • 2017-05-26 02:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្លាយ​ចេញ​នូវ​រូបភាព​ប៉ុន្មាន​សន្លឹក​លើ​គេហទំព័រ​ Weibo របស់​ប្រទេស​ចិន ក៏​មិន​ខុស​ពី​គំរូ​រាង​ដើម​នៃ​ការ​រចនា​របស់​គេហទំព័រ​ iDropNews ផង​ដែរ ជុំ​វិញ​ទូរសព្ទ​ iPhone 8 ជំនាន់​ក្រោយ​។​ ក្នុង​រូប​សង្កេត​ឃើញ​ មាន​ការ​ផ្លាស់ប្ដូរ​ទ្រនាប់​ស្កេន​ក្រយៅដៃ​ (Touch ID) មក​ដាក់​លើ​ខ្នង​ខាង​ក្រោយ ដែល​អាច​ថា​ជា​លើក​ទី ១ ក្នុង​ប្រវត្តិសាស្ត្រ​ iPhone របស់​ Apple។

មាន​មតិ​ចម្រូងចម្រាស​ពីរ ដោយ​ខ្លះ​បាន​រំពឹង​ទុក​ iPhone 8 នឹង​បង្កប់​នូវ​ Touch ID នៅ​ខាង​ក្រោម​អេក្រង់​ OLED ដែល​ជា​ប្រភេទ​អេក្រង់​ពេញ​និង​កោង ប៉ុន្តែ​មតិ​មួយ​ទៀត បាន​លើក​ឡើង​ថា​វា​ពុំ​អាច​ទៅ​រួច​ទេ គឺ​មាន​តែ​ដាក់​នៅ​ខ្នង​ខាង​ក្រោយ ហើយ​បង្វែរ​ទៅ​ចាប់​អារម្មណ៍​លើ​មុខងារ​ថ្មីៗ​ រួម​មាន​ស្កេន​ប្រស្រី​ភ្នែក​ជា​ដើម​។​

យ៉ាងណាមិញ​រាល់​ការ​លើក​ឡើង​ទាំង ២ យើង​មិន​អាច​យក​ជា​ការ​បាន​ទាំង​ស្រុង​ឡើយ​ក្នុង​ពេល​នេះ ប៉ុន្តែ​មាន​សំណួរ​មួយ​សួរ​ទៅ​កាន់​ប្រិយមិត្ត​ថា តើ​ការ​ផ្លាស់ប្ដូរ​ដូច​រូប​ខាង​លើ​ អ្នក​នឹង​​នៅ​បន្ត​ស្រលាញ់​ iPhone ឫ​ក៏​បែប​ណា​?

បន្ត​ចុចអាន៖

ប្រភព៖ idropnews   ប្រែសម្រួល៖ កៅ រក្សា