កុំ​ឲ្យ​លុប​ចោល​ដូច​សប្ដាហ៍​មុន! មក​ដឹងពេលវេលា​ការ​​សម្ដែង​ល្ខោន​ស្បែក​សប្ដាហ៍​នេះ(វីដេអូ)

  • 2017-05-26 03:21:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​សព្វ​មួយ​ដង​ នៅ​សាលា​សិល្បៈ​សុវណ្ណភូមិ នឹង​រៀប​ចំ​ការ​សម្ដែង​ទស្សនីយ​ភាព​សិល្បៈ​ល្ខោន​ស្រមោល​​ទៀត​ហើយ​។ ​ព្រឹក​នេះ​ Sabay នឹង​បង្ហាញ​ជូន​ពី​ម៉ោង​ពេល​នៃ​ការ​សម្ដែង​ក្នុង​សប្ដាហ៍នេះ​តែ​ម្ដង។

សប្ដាហ៍ថ្មី​​នេះ"សមាគម​សិល្បៈ​សុវណ្ណ​ភូមិ​​"​ នឹង​លើក​យក​ទស្សនីយភាព​ល្ខោន​ស្បែក​តូច​ រឿង "ឪពុក​ក្មេក​រើស​កូន​ប្រសា​" ដែល​ជា​ប្រភេទ​ព្រេង​និទាន​បែប​កំប្លែង និង​អប់​រំ មក​បង្ហាញ​ជូន​ដល់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ទស្សនា ចាប់​ពី​ម៉ោង​៧​ល្ងាច​តទៅ។

រូប​ភាព FB៖ Sovannaphum Arts Association

ចំណែក​ឯ​ទី​តាំង​ គឺ​ស្ថិត​​នៅ "​សាលា​សិល្បៈ​សុវណ្ណភូមិ" ផ្ទះ​លេខ​១៦៦ ផ្លូវ​លេខ៩៩ កែង៤៨៤ សង្កាត់ បឹង​ត្របែក ខណ្ឌ ចំការមន​ រាជ​ធានី ភ្នំពេញ។

​ពាក់ព័ន្ធ ជា​មួយ​ការ​សម្ដែង​លើក​នេះ​ កញ្ញា​ម៉ារីណា លើក​ឡើង​ថា ទាំង​ថ្ងៃ​ សុក្រ និង​ ថ្ងៃ​សៅរ៍​ គឺ​មាន​ការ​សម្ដែង​ដូច​គ្នា ពោល​គឺ​រឿង​និង​ឈុត​ឆាក​តែ​មួយ ​សម្រាប់​ភ្ញៀវ​អាច​ជ្រើស​យកថ្ងៃ​មួយ​ណា​ទៅ​ទស្សនា​នៅ​ថ្ងៃ​ណា​មួយ​ក៏​បាន។

ឯ​តម្លៃ​សំបុត្រ​គឺ ៤ម៉ឺន​រៀល សម្រាប់​ភ្ញៀវ​បរទេស ២ម៉ឺន​រៀល​សម្រាប់​ភ្ញៀវ​ជាតិ ហើយ​​សម្រាប់​សិស្ស និស្សិត នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​សល់​ត្រឹម​តែ​១ម៉ឺន​រៀល​ប៉ុណ្ណោះ ​ដោយ​គ្រាន់​តែ​បង្ហាញ​​កាត​សម្គាល់​ខ្លួន​​។ ​​​​

​​ទិដ្ឋភាព​ខ្លះៗ​ នៃ​ការ​សម្ដែង​ល្ខោន​ស្រមោល​ស្បែក​ធំ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន៖

អត្ថបទ៖ សុខណា