គ្រូ​ថ្មី​របស់​ Barcelona ចង់​បាន​ Herrera 

  • 2017-05-26 07:22:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Herrera បច្ចុប្បន្ន​គឺ​ជា​កម្លាំង​មិន​អាច​ខ្វះ​បាន​នៅ​ Manchester United ដោយ​រដូវ​កាល​មុន​រូប​គេ​បង្ហាញ​ខ្លួន​បាន​៤៤​ប្រកួត​នៅ​គ្រប់​កម្មវិធី។

Herrera

ការ​ឡើង​ទម្រង់​លេង​របស់​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​បាន​ធ្វើ​ឲ្យ​លោក Ernesto Valverde ដែល​អាច​ជា​អ្នក​ចាត់​ការ​ថ្មី​​ Barcelona ចង់​យក​រូប​គេ​ទៅ​លេង​នៅ​ទីនោះ។ Herrera ធ្លាប់​លេង​ក្រោម​ការ​ដឹកនាំ​របស់ Valverde កាល​នៅ​ Athletic Bilbao។

យោង​តាម​ប្រភព​ពី The Sport អ្នក​ចាត់ការ​វ័យ៥៣​ឆ្នាំ​ បាន​ប្រាប់​ថ្នាក់​ដឹក​នាំ​នៅ Barcelona ថា​ចង់​នាំ​ Herrera ទៅ​​អេស្ប៉ាញ​វិញ​ ​​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក​នៅ​រដូវ​ក្ដៅ​នេះ។ Herrera នៅ​សល់​កុងត្រា​១២​ខែ​ទៀត​ ជាមួយ​ United ហើយ​បើ​ទោះ​ជា​ Mourinho នឹង​ផ្ដល់​កុងត្រា​ថ្មី​ឲ្យ​ក៏​ដោយ​ ក៏​រូប​គេ​អាច​ពិចារណា​ចាកចេញ​ត្រឡប់​ទៅ​លេង​នៅ​ទឹកដី​កំណើត​វិញ​ក៏​ថា​បាន៕

លោក Ernesto Valverde

ប្រភព៖ by433   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម