ព្រៃផ្សៃបំផុត! សម្លាប់​នារីរត់តុ នៅក្នុង​បារថៃម្នាក់ រួចកាត់​សាកសព​ជា២កំណាត់ កប់ក្នុងដី

  • 2017-05-27 08:43:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ នារី​ស្រស់​ស្អាត​​ម្នាក់​ដែល​ធ្វើ​ការ​ជា​អ្នក​រត់​តុ នៅ​ក្នុង​បារ​ថៃ​មួយ​កន្លែង ត្រូវ​បាន​គេ​សម្លាប់ រួច​កាត់​សាកសព​ជា ២ កំណាត់ ហើយ​យក​ទៅ​កប់​នៅ​ក្នុង​ដី ដោយសារ​តែ​រឿង​គំនុំ​ផ្ទាល់​ខ្លួន។

នារី​រងគ្រោះ​ខាង​លើ មាន​ឈ្មោះ​ថា Warisara Klinju ត្រូវ​បាន​គេ​រក​ឃើញ នៅ​ក្នុង​ថង់​ប្លាស្ទិក នៅ​ក្បែរ​ភូមិ​មួយ ស្ថិត​ក្នុង​ខេត្ត Khon Kaen ប្រទេស​ថៃ។ នារី​វ័យ ២៣ ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​សម្លាប់ រួច​កាត់​សាកសព​ជា ២ កំណាត់ ត្រឹម​ចង្កេះ។

បើ​យោង​តាម​មន្ត្រី​ប៉ូលិស​ថៃ បាន​ឲ្យ​ដឹង​ថា ឃាតក​មាន​គំនុំ​ផ្ទាល់ខ្លួន​ជាមួយ​នារី​រងគ្រោះ។ ប៉ូលិស​បាន​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ ដោយ​សំអាង​លើ​រូប​សាក់​នៅ​លើ​ខ្នង និង​ទ្រូង​ខាង​ឆ្វេង​របស់​នាង ដែល​ជា​អក្សរ «Poppy»។ ទោះ​ជា​យ៉ាង​ណា ប៉ូលិស​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា នារី​រងគ្រោះ​ត្រូវ​បាន​គេ​សម្លាប់ និង​កាត់​សាកសព​នៅ​កន្លែង​ផ្សេង រួច​ដឹក​តាម​រថយន្ត​យក​មក​កប់ នៅ​ទី​នោះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម