Note 7 ជួសជុល​រួច​រាង​ដូច​ Note 7 ផ្ទុះ​ថ្ម​បេះបិត ប៉ុន្តែ​មាន​ចំណុច​សម្គាល់​មួយ

  • 2017-05-30 02:35:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​បញ្ជាក់​កាល​ពី ២-៣ ខែ​មុន​​ថា​គ្រោង​នឹង​បញ្ចេញ​លក់​ Galaxy Note 7 ប្រភេទ​ជួសជុល​រួច​នៅ​ក្នុង​ទីផ្សារ​មួយ​ចំនួន។ វា​នឹង​មាន​រូបរាង​ និង លក្ខណៈ​សម្បត្តិ​ដូច Note 7 ធម្មតា​ដែរ​ប៉ុន្តែ​មាន​ទំហំ​ថ្ម​តូច​ជាង។

Samsung នៅ​មិន​ទាន់​បញ្ជាក់​ទេ​ថា​ Note 7 ប្រភេទ​ជួសជុល​រួច​នេះ​នឹង​មាន​ឈ្មោះ​ថ្មី​បែប​ម៉េច និង មាន​តម្លៃ​ប៉ុន្មាន។ តាម​ការ​រាយការណ៍​កន្លង​មក​សន្និដ្ឋាន​ថា Galaxy Note 7 ដែល​ដាក់​លក់​ម្ដង​ទៀត​នេះ​នឹង​មាន​ឈ្មោះ​ Galaxy Note FE (Fan Edition) ប៉ុន្តែ​ចំណុច​នេះ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

ដោយ​ឡែក​ទាក់​ទង​នឹង​រូបរាង​វិញ មុន​នេះ​បន្តិច​មាន​ការ​លេច​ធ្លាយ​រូបរាង​ Galaxy Note FE ដែល​ឃើញ​ថា​មិន​ខុស​គ្នា​ពី Galaxy Note 7 ដែល​មាន​បញ្ហា​ថ្ម​​ឡើយ ប៉ុន្តែ​ Note FE មាន​ចំណុច​សម្គាល់​មួយ​ដើម្បី​ឲ្យ​ដឹង​ថា​វា​ជា​ Note 7 ដែល​គ្មាន​បញ្ហា​ថ្ម​ នោះ​គឺ​សញ្ញា​អក្សរ​ R នៅ​ខាង​ក្រោយ​ ​ផ្នែក​ខាង​​ស្ដាំ​ក្រោម​បង្អស់។

មាន​ព័ត៌មាន​លេច​ធ្លាយ​ជា​ច្រើន​ចេញ​ផ្សាយ​ពី Note FE នា​ពេល​កន្លង​មក​ ប៉ុន្តែ​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ដំណឹង​ផ្លូវ​ការ​អ្វី​ពី​កាល​បរិច្ឆេទ​ចេញ​លក់​ ឬ តម្លៃ​ពី​មាត់​ Samsung នោះ​ទេ៕​​​​​​​

ចុចអាន៖

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង