សិក្សា​កាន់​​តែ​ច្បាស់​ពី​ប្រវត្តិ​​ខ្លាំង​ Ernesto Valverde គ្រូ Barcelona ថ្មី

  • 2017-05-30 07:26:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Barcelonaទើប​តែ​​ប្រកាស​តែងតាំង​លោក Ernesto Valverde ឲ្យ​ក្លាយ​ជា​អ្នក​ចាត់​ការ​ថ្មី ដោយ​ផ្ដល់​កិច្ចសន្យា​​រយៈពេល​២​ឆ្នាំ ដើម្បី​ដឹក​នាំ​ក្រុម​កំពូល​ក្នុង​ពិភពលោក​មួយ​នេះ។ តើ Valverde មាន​ប្រវត្តិ​ខ្លាំង​បែប​ណា​បាន​ជា Barcelona សម្រេច​ចិត្ត​​យក​មក​ដឹក​នាំ?

ឈ្មោះ​ពេញ Ernesto Valverde Tejedor  កើត​ឆ្នាំ​១៩៦៤ បច្ចុប្បន្ន​មាន​វ័យ​​៥៣​ឆ្នាំ​។ ក្នុង​អាជីព​បាល់ទាត់​១៤​ឆ្នាំ Valverde ធ្លាប់​ឲ្យ​​៦​ក្រុម ក្នុង​នោះ​​សុទ្ធ​តែ​ជា​ក្រុម​នៅ​អេស្ប៉ាញ​​ដូចជា Espanyol, Barcelona and Athletic Bilbao ,Deportivo Alavés , Mallorcac និងSestao។ ក្នុង​ចំណោម​ក្លឹប​ដែល​ធ្លាប់​លេង គិត​មក​ទល់​ពេល​លោក​បាន​ទៅ​ដឹក​នាំ​៣​ក្លឹប​ហើយ បូក​ទាំង Barcelonaចុងក្រោយ។

ក្នុង​អាជីព​បាល់ទាត់​នៅ  La Liga លោក Valverde លេង​បាន​២៦៤​ប្រកួត​ទាត់​បញ្ចូល​ទី​៦៨​ក្នុង​នាម​​ជា​ខ្សែ​ប្រយុទ្ធ និង​ធ្លាប់​ជាប់​ជម្រើស​ជាតិ​អេស្ប៉ាញ​ U21, U23 និង​ឈុត​ធំ ប៉ុន្តែ​លេង​បាន​ម្ដង​ៗ​ទាំង​អស់។​ បើ​គិត​​ពី​ប្រវត្តិ​ជោគជ័យ​​ពេល​លេង​ជាមួយ​ក្លឹប​អាជីព​វិញ Valverdeធ្លាប់​ជួយ៖

Barcelona

ឈ្នះ​ពាន Copa del Rey ឆ្នាំ​ ១៩៨៩-៩០ UEFA​ Cup Winners'Cup ឆ្នាំ ១៩៨៨-៨៩

Español

UEFA Cup: លេខ​២ ១៩៨៧-៨៨

Ernesto Valverde ចាប់​ផ្ដើម​ប្រលូក​ក្នុង​អាជីព​ជា​គ្រូ​​ដំបូង ក្នុង​យុវជន​ក្រុម  Athletic Bilbao បន្ទាប់​មក​ក្នុង​ឆ្នាំ​២០០២ លោក​បាន​ក្លាយ​ជា​​គ្រូ​ធំ​ក្នុង​ក្លឹប។ ក្នុង​ឆ្នាំ​​២០០៦ Valverde ក៏​ផ្លាស់​ដឹក​នាំ​ក្រុម Espanyol ហើយ​ក៏​បន្ត​ដឹក​នាំ​ក្រុម​ផ្សេង​ៗ​ទៀត។ ជា​អាជីព​​គ្រូ​ Valverd ធ្លាប់​ជួយ៖

**Espanyol **

​​​​​​​UEFA Cup: លេខ​២ ២០០៦-០៧

Olympiacos

ឈ្នះ Superleague Greece: ២០០៨-០៩, ២០១០-១១, ២០១១-១២

Athletic Bilbao

ឈ្នះ Spanish Super Cup ២០១៥

ចុចអាន៖

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី