បើ​ចូល​ចិត្ត​រឿង​វិទ្យាសាស្ត្រ ១០ ​រឿង​នេះ​ ដឹង​តែ​ត្រូវ​ចិត្ត​ម៉ាច់​តែ​ម្ដង!

  • 2017-05-30 09:53:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​សម្រាប់​សិល្បៈ​ភាព​យន្ត​វា​មាន​លក្ខណៈ​ធំ​ទូលាយ​ខ្លាំង​ណាស់ មិន​ថា​ជា​រឿង​មនោសញ្ចេតនា​ វាយ​ប្រហារ​ ឫ​ក៏​វិទ្យាសាស្ត្រ​ទំនើប ការ​ស្រមើ​ស្រមៃ​ចម្លែក​ៗ​ជាដើម។ ចំពោះ​ផ្នែក​មួយ​ដ៏​សំខាន់​ពី​រឿង​ដែល​ពេញ​និយម​មួយ​ចំនួន​ធំ​នោះ​គឺ​រឿង​លក្ខណៈ​វិទ្យាសាស្ត្រ។ រឿង​ប្រភេទ​នេះ​គឺ​ល្អ​បំផុត​និង​គូរ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​អ្នក​ពូកែ​ស្រមើ​ស្រមៃ​និង​គិត​ពី​អ្វី​ដែល​ថ្មីៗ។

តោះ! ឥឡូវ​មក​ដឹង​ពី​រឿង​លក្ខណៈ​វិទ្យាសាស្ត្រ​ទាំង​២០​ដែល​អ្នក​មិន​គួរ​រំលង៖

១. Cloud Atlas

បើ​យោង​ទៅ​តាម​ផលិត​ករ​រឿង​នេះ ការ​ចាប់​ជាតិ​គឺ​តែង​តែ​ជា​ផ្នែក​មួយ​របស់​មនុស្ស​។ តួ​សំខាន់ៗ​ទាំង​អស់​នៅ​ក្នុង​រឿង​ត្រូវ​គេ​កត់​សំគាល់​ពី​ជីវិត​ក្នុង​ជាតិ​ខុស​ៗ​គ្នា​ ដែល​មាន​គំលាត​រាប់​សតវត្ស។ ពេល​ខ្លះ​សូម្បី​តែ​រូបរាង​របស់​គេ​ក៏​ត្រូវ​ផ្លាស់​ប្ដូរ​ដែរ​អាស្រ័យ​ទៅ​លើ ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​នៃ​ជីវិត​ម្នាក់ៗ។ ប៉ុន្តែ​ជីវិត​នីមួយ​ៗ​របស់​តួ​អង្គ​ទាំង​នោះ​សុទ្ធ​តែ​មាន​គោល​បំណង​និង​រឿង​ដែល​ត្រូវ​សម្រេច​ក្នុង​ជាតិ​នីមួយៗ។ អតីតកាល, បច្ចុប្បន្ន​, និង​អនាគត​នឹង​រំលាយ​ចូល​គ្នា ខណៈ​ដែល​រឿង​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​និង​រំភើប​ទៅ​តាម​សាច់​រឿង។

​ ២. The Martian

ជា​សាច់​រឿង​មួយ​និយាយ​អំពី​អ្នក​វិទ្យាសាស្ត្រ​ Robinson Crusoe ដែល​ជាប់​ខ្លួន​នៅ​លើ​វាល​លំហ​តែ​ម្នាក់​ឯង​ នៅ​ភព​ព្រះ​អង្គារ​ដោយ​សារ​តែ​ហេតុ​ការណ៍​មិន​ល្អ​មួយ​បាន​កើត​ឡើង។ រឿង​នេះ​បាន​បង្ហាញ​ពី​ការ​តស៊ូ​របស់​តួអង្គ​នោះ​ដែល​ខិត​ខំ​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ដើម្បី​ឲ្យ​មាន​ជីវិត​រស់​បាន​ នៅ​លើ​ភាព​ដែល​មិន​អំណោយ​ផល​ដល់​សត្វ​មាន​ជីវិត។ ទោះ​បី​ជា​រឿង​នេះ​មាន​លក្ខណៈ​តឹង​តែង​ និង​រន្ធត់​អារម្មណ៍​ម្ដង​ម្កាល​ ប៉ុន្តែ​រឿង​នេះ​ក៏​បាន​បញ្ចូល​រស​និយម​ខាង​កំប្លែង​ខ្លះៗ​ផង​ដែរ។

៣. Inception

នៅ​ក្នុង​រឿង​នេះ សុបិន​បាន​ក្លាយ​ជា​ស្ពាន​ចម្លង​ពី​ពិភព​លោក​ធម្មតា​ទៅ​កាន់​ពិភព​សុបិន​មួយ​ ដែល​កើត​ពី​កែ​ច្នៃ​ការ​សុបិន​របស់​មនុស្ស។ ដោយ​សារ​តែ​ធ្វើ​ដូច្នេះ​ធ្វើ​ឲ្យ​ជីវិត​ពិត​បន្ទាប់​ភ្ញាក់​ឡើង​ពី​សុបិន​នោះ​ក៏​មាន​ការ​ប្រែ​ប្រួល​ដែរ។​ ពួក​គេ​ប្រើ​វិធី​សាស្ត្រ​នេះ​ដើម្បី​ចង់​ដឹង​ពី​រឿង​សម្ងាត់​ផ្សេងៗ ដែល​អាច​យក​បាន​ពី​សតិ​របស់​មនុស្ស​ពេល​ដេក​លក់។ ហេតុ​នេះ​ហើយ​បាន​ជា​តួអង្គ​សំខាន់​ក្នុង​រឿង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​អ្នក​ប្រព្រឹត្តិ​អំពើ​ចារកម្ម​និង​ជា​អ្នក​ដែល​នៅ​ក្រៅ​សំណៅ​ច្បាប់។ ដោយ​សារ​តែ​កិច្ច​ការ​នេះ​ធ្វើ​ឲ្យ​គេ​បាត់​បង់​គ្រួ​សារ​និង​អ្វីៗ​ដែល​គេ​ស្រលាញ់។ ដើម្បី​យក​របស់​ទាំង​នោះ​មក​វិញ​ បុរស​ម្នាក់​នោះ​ត្រូវ​ធ្វើ​ការងារ​ដែល​គ្រោះ​ថ្នាក់​បំផុត​មួយ។

៤. Edge of Tomorrow

ហេតុ​ការណ៍​នៅ​ក្នុង​រឿង​នេះ​គឺ​និយាយ​ពី​ពិភព​លោក​ក្នុង​ការ​ប្រឌិត​មួយ​ដែល​ពពួក Alien បាន​កំពុង​តែ​វាយ​ប្រហារ​មនុស្សលោក។ ដូច្នេះ​តួ​ឯក​គឺ​ William Cage បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​ក៏​ប៉ុន្តែ​ក៏​រស់​ឡើង​វិញ​ម្ដង​ទៀត​ ជា​ច្រើន​សារ។ គោល​បំណង​របស់​លោក​គឺ​ត្រូវ​ស្វែង​រក​វិធី​ដើម្បី​កម្ចាត់​​ Aliens ទាំង​អស់​ដែល​កំពុង​តែ​ស្ថិត​នៅ​លើ​ភព​ផែនដី។​

៥. Equilibrium

តើ​អ្នក​ធ្លាប់​ស្រមើ​ស្រមៃ​ពិភព​លោក​មួយ​ដែល​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ទេ? រឿង​នេះ​នឹង​បង្ហាញ​អំពី​សង្គម​មួយ​ដែល​ហាម​ឃាត់​សូម្បី​តែ​ញញឹម​ ស្ដាប់​ចម្រៀង​ឫ​ក៏​ស្រែក​ខ្លាំង​ៗ​ទៅ​កាន់​អ្នក​ជិត​ខាង​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​មាន​ក្ដី​រីករាយ​តែ​ប៉ុណ្ណោះ។ ហេតុ​ការណ៍​កាន់​តែ​តឹង​តែង​ខ្លាំង​រហូត​ដល់​ថ្នាក់​ មនុស្ស​ទាំង​អស់​ត្រូវ​គេ​បង្ខំ​ឲ្យ​លេប​គ្រឿង​ញៀន​ដែល​ធ្វើ​ឲ្យ​គេ​គ្មាន​អារម្មណ៍។ ប្រព័ន្ធ​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​អ្នក​កាន់​ច្បាប់​ ចុះ​បើ​អ្នក​កាន់​កាប់​ម្នាក់​លែង​ជឿ​នឹង​គោរព​ទៅ​លើ​ប្រព័ន្ធ​នេះ​ត​ទៅ​ទៀត​ តើ​នឹង​មាន​អ្វី​កើត​ឡើង?

៦. Gattaca

ជា​គំនិត​មួយ​ទៅ​សង្គម​ថ្ងៃ​អនាគត​ ដែល​ជីវិត​ថ្មី​មនុស្ស​គឺ​នឹង​ត្រូវ​គេ​កំណត់​ដោយ​ប្រើ​បច្ចេកវិទ្យា​កុំព្យូទ័រ​នៅ​ក្នុង​បន្ទប់​ពិសោធន៍។ តួ​ឯង​ក្នុង​រឿង​នេះ​ គឺ​សំណាង​ល្អ​ដោយ​កើត​ឡើង​ពី​ការ​ស្រលាញ់​របស់​មនុស្ស​ជាជាង​ការ​ពិសោធន៍។ ហេតុ​ដូច្នេះ​ហើយ​តួ​អង្គ​ម្នាក់​នេះ​ត្រូវ​ឆ្លង​កាត់​បញ្ហា​ជា​ច្រើន​យ៉ាង​ដោយ​សារ​តែ​មាន​កំណើត​ខុស​ពី​មនុស្ស​ទូ​ទៅ​ធម្មតា​ ដែល​ពាក់​ព័ន្ធ​នឹង​អារម្មណ៍ ទេពកោសល្យ​និង​ការ​ខិត​ខំ​បំពេញ​ក្ដី​សុបិន​របស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត​ជាដើម។

៧. 12 Monkeys

ជា​រឿង​វិទ្យាសាស្ត្រ​មួយ​ដែល​និយាយ​អំពី​ជំងឺ​រាតត្បាត​មួយ​ដែល​កំពុង​យាយី​ពិភពលោក ដែល​សម្លាប់​មនុស្ស​សឹង​តែ​អស់​ពី​ពិភពលោក។ ប៉ុន្តែ​ក្តី​សង្ឃឹម​ទាំង​អស់​មិន​បាន​បង់​ទាំង​ស្រុង​នោះ​ទេ នៅ​មាន​វិធី​មួយ​ដែល​គេ​បញ្ជូន​មនុស្ស​ម្នាក់​ទៅ​កាន់​អតីតកាល​ដើម្បី​ប្រាប់​ដំណឹង​ដល់​អ្នក​វិទ្យាសាស្ត្រ​ដើម្បី​បញ្ចៀស​គ្រោះ​អាក្រក់​នេះ។​​

៨. Source Code

Source Code គឺ​ជា​កម្មវិធី​កុំព្យូទ័រ​មួយ​ដែល​អាច​អោយ​មនុស្ស​ម្នាក់​អាច​ប៉ាន់​ស្មាន​ពី​ការ​កាលៈទេសៈ នៃ​សេចក្ដី​ស្លាប់​ដែល​មាន​លទ្ធភាព​ដឹង​ពី​ចិត្ត​មនុស្ស​ទាង​ស្រុង​សម្រាប់​រយៈ​ពេល​៨​នាទី​ចុង​ក្រោយ​របស់​មនុស្ស​ម្នាក់​នោះ។ វា​មិន​អាច​ប្រើ​ដើម្បី​ជម្លៀស​គ្រោះ​អាក្រក់​បាន​ទេ​ ប៉ុន្ដែ​វា​អាច​ប្រើ​វា​ដើម្បី​ជួយ​ស្វែង​រក​ជន​ណា​ដែល​នឹង​បង្ក​គ្រោះ​ថ្នាក់។​ បន្ទាប់​ពី​ទទួល​បាន​បទ​ពិសោធន៍​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​លើ​រថ​ភ្លើង ទាហាន​ម្នាក់​ឈ្មោះ Colter Stevens ត្រូវ​បាន​គេ​ដាក់​ឲ្យ​ធ្វើ​កិច្ច​ការ​មួយ​ ដែល​ត្រូវ​រស់​នៅ​ជីវិត​៨នាទី​របស់​លោក​ម្ដង​ហើយ​ម្ដង​ទៀត​ដើម្បី​រក​ឲ្យ​​ឃើញ​គ្រាប់​បែក​និង​ភេរវករ។​​​​

៩. The Matrix

បើ​សិន​ជា​អ្នក​បាន​រឿង​នេះ​ អ្នក​នឹង​ប្រាកដ​ជា​ឆ្ងល់​ថា​ តើ​សព្វ​ថ្ងៃ​នេះ​ជីវិត​របស់​យើង​ជា​ជីវិត​ពិត​ឫ​ក៏​ពួក​យើង​ស្ថិត​នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​មួយ​ដែល​មាន​អ្នក​បញ្ជា​តែប៉ុណ្ណោះ? ដែល​ប្រព័ន្ធ​កំព្យូទ័រ​នោះ​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ថា "The Matrix”។​ នេះ​គឺ​រឿង​ដ៏​ល្បី​មួយ​របស់​បង​ប្អូន​ប្រុស​ត្រកូល Wachowski ដែល​បាន​ក្លាយ​ជា​រឿង​មួយ​ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ជា​ខ្លាំង​ រហូត​ជះ​ឥទ្ធិពល​ដល់​រឿង​ថ្មីៗ រឿង​ភាគ​ព្រម​ទាំង​វីដេអូ​ហ្គេម​ទៀត​ផង។

១០. Her

ជា​រឿង​មួយ​ដែល​មាន​លក្ខណៈ​មនោសញ្ចេតនា "Romatic”ខ្លាំង​បំផុត។ រឿង​និយាយ​អំពី​តួ​អង្គ​ម្នាក់​ដែល​បាក់​ចិត្ត​ស្រលាញ់​ទៅ​លើ​ម៉ាស៊ីន​ ដែល​ស្ដាប់​ទៅ​វា​មិន​គួរ​ឲ្យ​ជឿ។ ក៏​ប៉ុន្តែ​ដោយ​សារ​តែ​ម៉ាស៊ីន​នោះ​គឺ​ជា​ប្រព័ន្ធ​កុំព្យូទ័រ​មួយ​ដែល​យល់​ច្បាស់​ពី​អ្វី​គ្រប់​យ៉ាង​របស់​សញ្ជាតិ​មនុស្ស​​ច្បាស់​ជាង​មនុស្ស​យល់​ពី​គ្នា​ឯង​ទៅ​ទៀត។ បើ​សិន​ជា​ចង់​ដឹង​ច្បាស់​អ្នក​អាច​ទស្សនា​រឿង​នេះ​នោះ​នឹង​យល់​ពី​អ្វី​ដែល​បាន​កើត​ឡើង។​

ក្រៅ​ពី​រឿង​ទាំង​១០​នេះ​ក៏​នៅ​មាន​រឿង​បែប​វិទ្យា​សាស្ត្រ​ជា​ច្រើន​ដែល​អ្នក​នឹង​ចូល​ចិត្ត​គឺ​មាន​ដូច​ជា៖

Minority Report

K-PAX

Interstellar

Moon

Gravity

District 9

I Origins

In Time

Mad Max: Fury Road

Sunshine

Looper

Upside Down

Total Recall

Oblivion

Riddick... និង​រឿង​ជា​ច្រើន​ទៀត៕

ចុច​អាន៖

*King Arthur: Legend of the Sword អាច​ខាត​បង់​ប្រាក់​ដល់​ទៅ​១៥០​លាន​ដុល្លារ

*កំហុស​នៅ​ក្នុង​រឿង Expendables ទាំង​៥​ដែល​អ្នក​មិន​ធ្លាប់​ចាប់​អារម្មណ៍

*ប្លែក​ភ្នែក​ Trailer រឿង​ Blad Runner 2049 ក្រឡេក​មើល​បច្ចេកវិទ្យា​​ផែន​ដី​៣០ឆ្នាំខាង​មុខ

ប្រភព៖ Brightside   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី