វីរបុរស Real Madrid ​ថា​ Buffon ​អាយុ​៣៩​ឆ្នាំ​នៅ​តែ​ល្អ ​​សម​នឹង​ស្គាល់​ជាតិ​ម្ដង​ហើយ

  • 2017-05-31 03:32:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Iker Casillas ​អតីត​អ្នក​ចាំ​ទី Real Madrid ​​ចង់​ឃើញ Gianluigi Buffon ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​រូបគេ​នៅ​តែ​គាំទ្រ​ក្រុម​អធិរាជ​ស​ដដែល។

“Buffon ​សម​នឹង​ឈ្នះ​ពាន Champions League ​ប៉ុន្តែ​ខ្ញុំ​នឹង​គាំទ្រ​ក្រុម Real Madrid ។ គាត់​បាន​បង្ហាញ​ថា​គាត់​ជា​អ្នក​ចាំ​ទី​កំពូល​ម្នាក់ បើ​ទោះ​ជា​អាយុ​៣៩​ឆ្នាំ​ហើយ​ក៏​ដោយ... ដូច្នេះ​អាច​និយាយ​បាន​ថា​អាជីព​របស់​គាត់ ​មិន​អាច​បញ្ចប់​បាន​ដោយ​មិន​ឈ្នះ​ពាន champions League ​ទេ។ នៅ​នៅ​អ៊ីតាលី​ល្អ​ការពារ ប៉ុន្តែ​បច្ចុប្បន្ន​ពួកគេ​ប្រយុទ្ធ​ក៏​ល្អ​ដែរ។ Real Madrid ​ពិត​ជា​ខ្លាំង​នៅ​រដូវ​កាល​នេះ ហើយ Ronaldo ​ក៏​កំពុង​ក្ដៅ​ម៉ាស៊ីន​ទៀត”។ សម្ដី​របស់ Casillas ​ប្រាប់​ទៅ​ Gazzetta dello Sport ។

អ្នក​ចាំ​ទី​សញ្ជាតិ​អេស្ប៉ាញ​ខាង​លើ​បាន​ចាកចេញ​ពី Real Madrid ​នៅ​ឆ្នាំ​២០១៥ ​ហើយ​បន្ដ​អនាគត​ជាមួយ​ក្រុម Porto ​រហូត​មក​ដល់​ពេល​នេះ។ យ៉ាងណាមិញ ​រូបគេ​អាច​នឹង​ផ្លាស់​ទៅ​ក្លឹប​ផ្សេង​ទៀត​នៅ​រដូវ​ក្ដៅ ​ក្រោយ​ពី​មាន​ក្លឹប​នៅ​អង់គ្លេស​មួយ​ចំនួន​ចាប់​អារម្មណ៍៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម