គួច​ សុ​កុម្ភៈ ​ប្រាប់​​២​ចំណុច​​នាំ​ឲ្យ​ណាហ្គា​ពិបាក​យប់​នេះ​ ខណៈ​ គួច ដានី សង្ឃឹម​ឈ្នះ

  • 2017-05-31 04:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធាន​ក្រុម​ណាហ្គាវើល​ គួច សុ​កុម្ភៈ ​ប្រាប់​ ២​ចំណុច​ដែល​អាច​ធ្វើ​ឲ្យ​ណាហ្គាវើល​ពិបាក​យក​ឈ្នះ​ទៅ​លើ​ក្រុម Balestier Khalsa ​​ប៉ុន្តែ​ខ្សែ​បម្រើ​​​​បម្រើ​ចំណូល​ថ្មី​របស់​ក្លឹប​កម្ពុជា​មួយ​នេះ​សង្ឃឹម​ឈ្នះ​ដៃ​គូ​រហូត​ ៨០​% ។

គួច សុកុម្ភៈ

ណាហ្គាវើល នឹង​ជួប​ Balestier Khalsa ​នៅ​វេលា​ម៉ោង ៧:៣០ នាទី​យប់​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧ នេះ​នៅ​ទីលានToa Payoh Stadium​។ ទាក់​ទង​នឹង​ការ​ប្រកួត​នេះ​​តាម​ការ​ឲ្យ​ដឹង​​ពី​​វីដេអូ​ដែល​ Page Facebook របស់​ណាហ្គាវើល​​បង្ហោះ​មុន​នេះ​ថា​​ គួច សុកុម្ភៈ គិត​ទៅ​លើ​ចំណុច​ពីរ​ដែល​ធ្វើ​ឲ្យ​ក្លឹប​​របស់​គេ​អាច​មាន​បញ្ហា​ពិបាក​យក​ឈ្នះ​ដៃ​គូ​ល្ងាច​នេះ​គឺ​ បញ្ហា​​ការ​រស់​នៅ​ខុស​គ្នា​ (អាហារ និង​អាកាសធាតុ​ជាដើម) និង​​លេង​នៅ​ទឹក​ដី​របស់ Balestier Khalsa។

​ដោយ​ឡែក​សម្រាប់​ គួច ដានី ​វិញ​បាន​និយាយ​ថា រូប​គេ​មាន​ជំនឿ​ចិត្ត​អាច​យក​ឈ្នះ​ដៃ​គូ​មួយ​នេះ​រហូត​ដល់​ទៅ​៨០ % ពី​ព្រោះ​កីឡាករ​ក្នុង​ក្រុម​​មិន​មាន​បញ្ហា​របួស​។ ទន្ទឹម​នឹង​នោះ​​ការ​ហ្វឹកហាត់ និង​ការ​រៀប​ចំ​ក្រុម​របស់​គ្រូ​បង្វឹក​មាន​ភាព​ល្អ​ប្រសើរ​ ​ទើប​​​ធ្វើ​​រូប​គេ​មាន​ជំនឿ​ចិត្ត​ខ្ពស់​បែប​នេះ។

គួច ដានី (មុខគេ)

​ក្រុម Balestier Khalsa ​ស្ថិត​​នៅ​លេខ ៧ ក្នុង​តារាង​លីគ​កំពូល​របស់​សិង្ហបុរី​ ហើយ​ទើប​តែ​​​បាន ៦ ពិន្ទុ​ប៉ុណ្ណោះ​​ក្នុង​ចំណោម​១០​ប្រកួត​គឺ​ឈ្នះ​២​លើក​និង​ចាញ់​៨​លើក។ ដោយ​ឡែក​ណាហ្គាវើល​វិញ​​កំពុង​ស្ថិត​នៅ​លេខ៣​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​មាន​២២​ពិន្ទុ​ឆ្លង​កាត់​ការ​ប្រកួត​ចំនួន ១២​លើក​ឈ្នះ​៦​ស្មើ​៤ និង​ចាញ់​២​លើក​ផង​ដែរ៕ ​

​ទស្សនា​វីដេអូ​​​ដែល​បង្ហោះ​ដោយ​ Page Facebook របស់​ណាហ្គាវើល​ខាង​ក្រោម​៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី