YouTube ចេញថ្មី កាន់តែស្រួលមើលសម្រាប់អ្នកប្រើ Android
- ពុធ, 31 ឧសភា 2017 04:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YouTube ចេញថ្មី កាន់តែស្រួលមើលសម្រាប់អ្នកប្រើ Android
ចន្លោះមិនឃើញ
Google ទើបប្រកាសផ្លូវការថា YouTube នៅលើប្រព័ន្ធប្រតិបត្តិការ Android គឺមានការអាប់ដេតពិសេសមួយចំនួនដែលផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការមើល និងដំណើរការមុខងារនានា។
YouTube ថ្មី គឺអ្នកប្រើប្រាស់ងាយមើល និងជ្រើសរើសវីដេអូនានា ខណៈមាតិកាវីដេអូទាំងនោះអាចអូសចុះឡើងឥតកំណត់។ លើសពីនេះ Navigation ដើម្បីទៅកាន់មុខងារនានាក៏មានលក្ខណៈពិសេស ដែលងាយប្រើសម្រាប់ដៃម្ខាង ឬអ្នកប្រើប្រាស់ដែលមានប្រអប់ដៃតូច។
ផ្ទាំងក្រាហ្វិក (Interface icon) នៃមុខងារនានាដូចជា Account, Library និង Setting ជាដើមនោះ គឺកែប្រែថ្មី មិនលាយឡំជាមួយវីដេអូទៀត ហើយកម្មវិធី YouTube ទាំងមូលលើស្មាតហ្វូន Android ក៏ដំណើរការរលូនជាងមុន។
ដោយឡែក ការអាប់ដេតថ្មីរបស់ YouTube សម្រាប់ស្មាតហ្វូន Android បានចេញដាក់ឲ្យប្រើចាប់ពីពេលនេះ ខណៈម៉ូដែលសម្រាប់ស្មាតហ្វូន iOS YouTube ក៏ត្រៀមរួចរាល់ ហើយនឹងមានឲ្យប្រើក្នុងពេលដ៏ខ្លីខាងមុខ៕
ចុចអានបន្ត ៖