គៀត សុណ្ណាឡាង​ ត្រឡប់​មក​ពី​វៀត​ណាម​​​វិញ​ប្រកាស​...

  • 2017-05-31 08:13:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ ​​គៀត សុវណ្ណាឡាង ​ត្រូវ​បាន​ផលិត​កម្ម​ក្នុង​ស្រុក​ជា​ច្រើន​ទាក់​ទង​ឲ្យ​ថត​ខ្សែ​ភាព​យន្ត​ តែ​ត្រូវ​បាន​នាង​បដិសេធ​មិន​ទទួល​ថត​ បន្ទាប់​ពី​ត្រឡប់​មក​ពី​ជួប​គ្រូ​ពេទ្យ​នៅ​វៀត​ណាម​រួច​មក​។​

គៀត សុវវណ្ណាឡាង បាន​ប្រាប់​ Sabay ថា​ នាង​ទើប​តែ​ត្រឡប់​មក​ពី​ពិគ្រោះ​ជំងឺ​​ ជាមួយ​គ្រូ​ពេទ្យ​នៅ​​វៀត​ណាម​កាល​ពី​ពេល​ថ្មី​ៗ​នេះ។​ ក្រោយ​ពី​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​វៀត​ណាម​​រួច​មក​លទ្ធ​ផល​ឃើញ​ថា​នាង​ខ្វះ​​ជាតិ​ស្ករ​៥០ ភាគ​រយ​​ទើប​ធ្វើ​ឲ្យ​ខ្សោយ​ និង​គ្មាន​កម្លាំង​កំហែង​ ​ហេតុ​ដូច្នេះ​ត្រូវ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​ និង​ទទួល​ទាន​អាហារ​ឲ្យ​ទៀង​​ទាត់​​។

“នាង​ខ្ញុំ​សុំ​ទោស​ផលិត​កម្ម​មួយ​ចំនួន​ដែល​ទាក់​ទង​ខ្ញុំ​ឲ្យ​ថត​​រឿង​ដុំ និង​រឿង​ភាគ​ ព្រោះ​ពេល​នេះ​ខ្ញុំ​​មាន​បញ្ហា​សុខ​ភាព​ សុំ​សម្រាក​មួយ​ខែ​សិន​ពេល​ណា​សុខ​ភាព​បាន​ល្អ​ប្រសើរ​មាន​កម្លាំង​ដូច​ដើម​ នាង​ខ្ញុំ​ នឹង​ទទួល​ថត​រឿង​ដូច​ដើម​វិញ​"។ តួ​ឯក​ស្រី​ក្នុង​រឿង​ "អាពាហ៍ពិពាហ៍​ចម្លែក​" បាន​លើក​ឡើង​ដូច្នេះ​។

គួរ​បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០១៧ នេះ​ខ្សែភាពយន្ត​ គៀត សុវណ្ណាឡាង ដែល​កំពុង​តែ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​មហា​ជន​នោះ​គឺ​រឿង "មន្ត​ស្នេហ៍​ក្រមុំ​បាយ​ឆា​" ដែល​ក្នុង​រឿង​នេះ​នាង​សម្ដែង​ជា​តួ​ឯក​ជាមួយ​កំលោះ​រូប​សង្ហារ​ លឹម ជាឡាយ៕

ចុចអានព័ត៌មាន​ខាង​ក្រោម​នេះ​

ជុំវិញ​រឿង​រ៉ាវ​ពាក់​​ព័ន្ធ​ គៀត សុវណ្ណាឡាង​ អាន​នៅ​ទីនេះ​

ជុំវិញបញ្ហាតារាជាតិ​

មិន​ធម្មតា​​​ឆ្នាំ​២០១៧នេះ​ តារា​ចម្រៀង​និង​សម្ដែង​៩​រូប​​ឡើង​ស៊េរី​រថយន្ត​​​​ជា​បន្ត​បន្ទាប់​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម