កម្មវិធី​គិត​​លេខ​នេះមាន​​វិធី​គិត​លេខ​ ១២ ខុស​គ្នា ដោនឡូត​ទាន់ Free

  • 2017-05-31 08:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិសេស​ទៀត​ហើយ​ កម្មវិធី​គិត​លេខ​ដ៏​អស្ចារ្យ​មួយ​ឈ្មោះ​ HiCalc ដែល​មាន​បញ្ចូល​វិធី​គិត​លេខ​ ១២ ប្រភេទ​ខុស​គ្នា​ បាន​ធ្វើ​ការ​អាប់ដេត​លើ​តម្លៃ​ពី ២,៩៩ ដុល្លារ មក​នៅ​ Free ក្នុង​ពេល​កំណត់។

HiCalc មាន​ចំណុច​ពិសេសៗ​ជា​ច្រើន​ដែល​សិស្ស​និស្សិត​គួរ​ដំឡើង មាន​ដូច​ជា ៖

  • អាច​គណនា​លេខ​ជា​បី​ប្រភេទ STANDARD, STRING និង RPN

  • អាច​បញ្ចូល​លេខ​បាន​ ៣១ ខ្ទង់

  • អាច​គណនា​ចំនួន​កុំផ្លិច​​​ពេល​គណនា​ជា​ STRING

  • អាច​គិត​លេខ​តាម​បែប​វិទ្យាសាស្ត្រ​ដោយ​មាន​ជា​ sin, cos, tan, deg/rad/grad, Pi, sin-1, cos-1, tan-1, sinh, cosh, tanh, log, ln, sinh-1, cosh-1, tanh-1 និង ជា​ច្រើន​ទៀត​

  • មាន​ Smart Input ដែល​អាច​​វាយ​បញ្ចូល​លេខ​រញ៉េរញ៉ៃ​បាន

  • ​អាច​បម្លែង​ខ្នាត​រូបិយប័ណ្ណ

  • បម្លែង​ខ្នាត​​ធម្មតា រួម​ទាំង​មុខ​ជា​ច្រើន​ទៀត​ រៀប​រាប់​មិន​អស់​ឡើយ

គួរ​ឲ្យ​សោក​ស្ដាយ​នោះ​គឺ​ថា​កម្មវិធី​នេះ​មាន​សម្រាប់​តែ​​ឧបករណ៍​ iOS ប៉ុណ្ណោះ ហើយ​ទាល់​តែ iPad ទើប​អាច​ដំឡើង​កម្មវិធី​នេះ​បាន។ អ្នក​ដែល​ចង់​ទាញ​យក​កម្មវិធី​អាច​ចុច​ទី​នេះ

ចុចអាន៖

អត្ថបទ៖ សុខហេង