ស្ងាត់ៗ ករុណា​ ពេជ្រ ទិញ​ផ្ទះ​២​ទៀត​ ជិត​កន្លះ​លានដុល្លារ

  • 2017-05-31 11:29:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ករុណា​ ពេជ្រ តារា​ច​ម្រៀងលេចធ្លោ​មួយ​ដួង​ប្រចាំ​ផលិតកម្ម​ថោ​ន ដែល​កំពុងតែ​គៀ​ង​គ​រ​បាន​ប្រជាប្រិយភាព យ៉ាងច្រើន​ក្រាស់ក្រែលនោះ​ ត្រូវបាន​គេ​បញ្ចេញ​ថាលោក ទិញ​ផ្ទះ​២​ល្វែង​ ក្នុង​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ កាល​ពី​ពេល​ថ្មីៗ​នេះ​។

ផ្ទះ​២​ល្វែង​ជាប់​គ្នា​​ដែល​ ករុណា ពេជ្រ បាន​ទិញ​នេះ​​ស្ថិត​ក្នុង​គ​ម្រោង ឌី អូ​លេន ស៊ី​ធី របស់​បុរី ថៃ ឈុន​គ្រី នៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ក្នុង​តម្លៃ​ជាង ៣០​ម៉ឺន​ដុល្លារ។

ជាមួយ​គ្នា​នេះ​​ប្រធាន​គ្រប់​គ្រង​ទូទៅ ក្រុមហ៊ុន​ថៃ ឈុន​គ្រី លោក ឈន់ សកល បាន​ឲ្យ​ដឹង​ថា​ករុណា​ ពេជ្រ ពិត​ជា​បាន​ទិញ​ផ្ទះហ្សប់​ហៅ ចំនួន​ពីរ ជាប់​គ្នាមែន គឺ​ផ្ទះ​លេខ S12 និង S13 ។ លោក​បាន​បន្ថែម​ទៀតថា៖ "​ផ្ទះ​ដែល ករុណា​ពេជ្រ​ទិញ គឺ​សុទ្ធតែ ជ្រើសរើស​គ​ម្រោង​បង់​ផ្តាច់​ទៀ​ត​ផង​។ ក្រុមហ៊ុន​ក៏​មាន​កម្មវិធី​បង់​រំលស់ និង​បង់​ដំណាក់កាល តែ​លោក ករុណា​ពេជ្រ គាត់​ខ្ជិល​សាំញ៉ាំ​ច្រើន ម្យ៉ាង​ដោយសារ​ក្រុមហ៊ុន​មាន​ការផ្តល់ជូន​ពិសេស​សម្រាប់​អតិ​ថិ​ជនបង់​ផ្តាច់​ផង​ដែរ។​"

​ជួប​ជាមួយ​សាមី​ខ្លួន​ផ្ទាល់​ ដែល​ទើប​នឹង​ក្លាយ​ជា​ប្រធាន​គ្រប់​គ្រង​ផលិតកម្ម​ថោ​ន បញ្ជាក់​មក​កាន់​ Sabay មុន​នេះ​ថា ជា​ការ​ពិត​៖ "ដោយសារ​ផ្ទះ​របស់​ខ្ញុំ​នៅ ម្តុំនេះ​ស្រាប់ ហើយ​គ​ម្រោង ឌី អូ​លេន ស៊ី​ធី នេះ ក៏​មាន​លក្ខណៈ​ល្អ ម៉ូត​ស្អាត ជាប់​នឹង​ផ្សារ​បឹង​បៃតង និង​ជិត​ផ្សារ​អ៊ី​អន​ម៉ល​២ ទើប​ខ្ញុំ​សម្រេចចិត្ត ទិញ​ផ្ទះ​នោះ​ទុក ខ្ញុំ​ចង់ល​ក់​តទៅ​ទៀ​ត​ក៏​មិន​ខាត​ដែរ​ព្រោះ​តំ​បន់​នោះ​ល្អ​មែនទែន តែ​ប្រហែលជា​ទុក​ឲ្យ​ម៉ាក់​នៅហើយ​មើលទៅ និយាយ​រួម ចង់​លក់​យក​ចំណេញ​ក៏បាន ចង់​ឲ្យ​ម៉ា​ក់នៅ​ក៏បាន​។"

​យ៉ាងណា​មិញ ​តារា​ចម្រៀង​​រូប​នេះ​​មិនបាន​អះអាង​ពីប្រ​ភព​ចំ​ណូ​ល ក្នុង​ការ​មាន​ល​ទ្ធភាព​ទិញ​ផ្ទះ​នេះ ថា​បាន​មកពី​ញើស​ឈាម​ការងារ​សិល្បៈ ឬ​បាន​មកពីណា​នោះទេ ដោយ​លោក​បាន​ប្រាប់​Sabayថា សូម​លាក់​សិន​។

​គួរ​បញ្ជាក់ថា ផ្ទះ​ហ្សប់​ហៅ ដែល​លោក ករុណា​ពេជ្រ ទិញ​នេះ បច្ចុប្បន្ន​ក្រុមហ៊ុន​លក់​អស់ហើយ នៅសល់តែ​២ ទៅ ៣​ផ្ទះ​តែ​ប៉ុណ្ណោះ ទោះបី​ការ​សាងសង់ទើប​បញ្ចា​ប់វ​គ្គ​ធឹ​ម​ក្រវ៉ាត់ និង​សសរ​ក្រោម​ក៏ដោយ​។ ក្រុមហ៊ុន​បាន​ប្រាប់​ Sabayថា គ​ម្រោង​ធ្វើ​នឹង​បញ្ចា​ប់​នា​ពាក់កណ្តាល​ឆ្នាំ ២០១៨ ឆ្នាំក្រោយ​នេះ​៕ ​ ​

ដោយ៖ ថា ម៉ាលីដា