១ Bitcoin​ ​អាច​នឹង​ឡើង​ថ្លៃ​ដល់​ ​១០​ ​ម៉ឺន​ដុល្លារ

  • 2017-06-01 02:18:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bitcoin​ ​ដែល​ជា​រូបិយប័ណ្ណ​អេឡិចត្រូនិក​តម្លៃ​ហក់​ឡើង​ជា​គំហុក​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ ​ហើយ​ទន្ទឹម​នោះ​អ្នក​វិភាគ​ទីផ្សារ​ហិរញ្ញវត្ថុ​មក​ពី​ធនាគារ​ ​Saxo Bank​ ​លោក​ ​Kay Van-Petersen​ ​រំពឹង​ថា​តម្លៃ​ ​Bitcoin​ ​នឹង​កើន​លើស​បច្ចុប្បន្ន​ប្រមាណ​ ​៤៥​ ​ដង​ ​ដែល​ឡើង​ដល់​ខ្ទង់​ ​១០​ ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ ​Bitcoin។

កាក់តំណាង Bitcoin

ក្រៅ​ពី​ ​Bitcoin​ ​អ្នក​វិភាគ​ដដែល​បញ្ជាក់​ដែរ​ថា​ ​រូបិយប័ណ្ណ​អេឡិចត្រូនិក​ទាំង​អស់​ក៏​នឹង​ឡើង​ថ្លៃ​ក្នុង​រយៈ​ពេល​ ​១០​ ​ឆ្នាំ​ខាង​មុខ​ ​ហើយ​ជា​រួម​ពួក​វា​អាច​មាន​តម្លៃ​ដល់​ ​៥០០​ ​ប៊ីលាន​ដុល្លារ។

លោក​ ​Van-Petersen​ ​បន្ត​ថា​ ​Bitcoin​ ​នឹង​មាន​វត្តមាន​ ​៣៥%​ ​ដែល​ស្មើ​ ​១៧៥​ ​ប៊ីលាន​ដុល្លារ​ក្នុង​ទីផ្សារ​ជួយ​ដូរ​រូបិយប័ណ្ណ​អន្តរជាតិ​ ​(Forex)​ ​ដែល​មាន​លំហូរ​សាច់​ប្រាក់​ប្រមាណ​ ​៥​ ​ទ្រីលាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ៕

ចុចអានបន្ត ៖

ប្រភព៖ RT   ប្រែ​សម្រួល៖ រដ្ឋ