Wanna Cry​ ​ដាក់​មួយ​ក្ឌាំង​ ​Bitcoin​ ​ឡើង​ថ្លៃ​ខ្ពស់​ជាង​មាស

  • 2017-05-23 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​ជំរិត​ម៉ាស៊ីន​កុំព្យូទ័រ​ជុំវិញ​ពិភពលោក​ ​​​Wanna Cry​ ​ដែល​ដោះ​ដូរ​នឹង​បរិមាណ​ ​Bitcoin​ ​កាល​ពី​ថ្មី​ៗ​ ​បាន​ធ្វើ​ឲ្យ​អត្រា​តម្លៃ​របស់​រូបិយប័ណ្ណ​អេឡិចត្រូនិក​មួយ​នេះ​បាន​កើន​ដល់​ទៅ​ជាង​ ​២​ ពាន់​​ដុល្លារ​ក្នុង​មួយ​ ​Bitcoin។

គិត​ត្រឹម​ថ្ងៃ​ ​២២​ ឧសភា​ ​២០១៧​ ​(ម៉ោង​ ​២​ ​រសៀល​ ​ភ្នំពេញ)​ ​ក្នុង​មួយ​ ​Bitcoin​ ​មាន​តម្លៃ​ ​២ ១៦៨​ ​ដុល្លារ​ ​ហើយ​អត្រា​នេះ​ ​គឺ​ជា​តួ​លេខ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​រូបិយប័ណ្ណ​អេឡិចត្រូនិក​ ​Bitcoin។

អ្នក​ជំនាញ​ខាង​វិនិយោគ​ក្នុង​ទីផ្សារ​ភាគហ៊ុន​អន្តរជាតិ​ជឿ​ថា​ តម្លៃ​របស់​ ​Bitcoin​ ​គឺ​នៅ​តែ​បន្ត​ឡើង​ ​ហើយ​នឹង​ចុះ​ដរាបណា​មាន​វិធី​ទប់​ស្កាត់​មេរោគ​ ​Wanna Cry​ ​បាន​ ​១០០​ ​%។

ការ​ស្ទុះ​ឡើង​យ៉ាង​គំហុក​នៃ​តម្លៃ​រូបិយប័ណ្ណ​អេឡិចត្រូនិក​ ​Bitcoin​ ​នេះ​ ​ក៏​បាន​យោង​ប្រាក់​ដុល្លារ​អាមេរិក​ឲ្យ​ស្ទុះ​ឡើង​មួយ​កម្រិត​ ​ហើយ​ករណី​នេះ​ក៏​បាន​ធ្វើ​ឲ្យ​តម្លៃ​មាស​បាន​ធ្លាក់​ចុះ​មក​ត្រឹម​ ​១ ២៥៥​ ​ដុល្លារ​ក្នុង​មួយ​ ​oz​ ​ឬ​ ​៤០ ៣៦០​ ​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម៕

អានបន្ត ៖

ប្រភព៖ engadget   ប្រែ​សម្រួល៖ រដ្ឋ