ថាម៉េច គូស្នេហ៍ Kai និង Krystal សម្រេចចែកផ្លូវគ្នាហើយ?
- 2017-06-01 04:08:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថាម៉េច គូស្នេហ៍ Kai និង Krystal សម្រេចចែកផ្លូវគ្នាហើយ?
ចន្លោះមិនឃើញ
គូស្នេហ៍តារាចម្រៀងមកពីផលិត SM តែមួយនេះ បានលេចឮព័ត៌មានថា ចែកផ្លូវគ្នាហើយ ក្រោយទាក់ទងគ្នាអស់រយៈពេលជាង ១ឆ្នាំ។
ដំណឹងបែកបាក់គ្នានេះ ត្រូវបានវិបសាយល្បី របស់កូរ៉េដូចជា៖ Allkpop, Koreaboo, Soopi និងវិបសាយផ្សេងៗទៀត ចុះផ្សាយព្រោងព្រាត ជាដំណឹងដ៏ក្ដៅគគុកជូនដល់អ្នកគាំទ្រតារាទាំង ២។
ខ្លឹមសារព័ត៌មានបានលើកឡើង តាមរយៈប្រភពដែលស្និទ្ធនឹង Kai និង Krystal ថា៖ "វាជាការពិត ដែលKai និង Krystal បានចែកផ្លូវគ្នាហើយ។ ពួកគេខកខានក្នុងការជួបគ្នាច្រើនដង ដោយសារតែការងាររវល់រៀងខ្លួន។ ខ្ញុំមិនដឹងពីមូលហេតុនៅពីក្រោយច្បាស់ ប៉ុន្តែមើលទៅពួកគេហាក់ដូចជា ផ្ដោតទៅលើការងារច្រើនជាង”។
ទោះជាយ៉ាងណា ខាងផលិតកម្ម SM វិញមិនទាន់ចេញមុខបកស្រាយចំពោះព័ត៌មានមួយនេះទេ ប៉ុន្តែបើមានព័ត៌មានច្បាស់ការចុងក្រោយណាមួយទាក់ទងនឹងស្នេហាអ្នកទាំង២ Sabay នឹងធ្វើការជជម្រាបជូនជាបន្ត៕
*ចុចអាន៖
-EXO ប្រកាសចេញបទថ្មី ក្នុងពេលឆាប់ៗខាងមុខនេះហើយ
-[ក្ដៅៗ! MV ថ្មីចុងក្រោយ "Lonely" របស់ SISTAR ចេញមុននេះបន្តិច](http://news.sabay.com.kh/article/936964#utm_campaign=onpage/ "ក្ដៅៗ! MV ថ្មីចុងក្រោយ "Lonely" របស់ SISTAR ចេញមុននេះបន្តិច")
-មកពី Billboard វិញ BTS ត្រូវម្ចាស់បទ “My Heart Will Go On” អញ្ជើញទៅ Concert តែ...