EXO ប្រកាសចេញបទ​ថ្មី​ ក្នុងពេលឆាប់ៗខាងមុខ​នេះហើយ

  • 2017-05-29 01:55:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ ២៨​ ខែ​ឧសភា​ម្សិល​មិញ​នេះ​ ក្រុម​ចម្រៀង​ប្រុស​ដ៏​ល្បី​ប្រចាំ​ប្រទេស​កូរ៉េ​ EXO បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​សម្រាប់​ការ​ប្រគំ​តន្ត្រី​ "EXO Planet #3- the EXO'rDIUM” ក្នុង​ទី​ក្រុង​សេអ៊ូល។

ក្នុង​សន្និសីទ​នោះ​ Baekhyun សមាជិក​ក្រុម​ EXO បាន​និយាយ​ថា​៖ "ចំណង​ជើង​បទ​ចម្រៀង​យើង​រៀបចំ​រួច​ហើយ​ ហើយ​ខាង​ក្រុមហ៊ុន​ (SM) និង​សមាជិក​ទាំង​អស់​សប្បាយ​ពេញ​ចិត្ត​ចំពោះ​បទ​នេះ​ណាស់​”។ តារា​ចម្រៀង​រូប​នេះ​បាន​បន្ថែម​ថា​៖ "តើ​អ្វី​ដែល​មនុស្ស​ទូទៅ​ច្រើន​តែ​និយាយ​ក្នុង​រដូវ​ក្ដៅ​? អូ! ក្ដៅ​ណាស់​ ដូច្នេះ​ពាក្យ (ក្ដៅ) ​គឺ​ជា​ តម្រុយ​”។

មួយ​រយៈ​ចុង​ក្រោយ​ ក្រុម​ចម្រៀង​ដ៏​ល្បី​មួយ​នេះ​ មាន​ការ​មមាញឹក​ខ្លាំង​ជាមួយ​ការ​ប្រគំតន្ត្រី​ទេសចរណ៍​របស់​ពួកគេ​ នៅ​តាម​ប្រទេស​ជា​ច្រើន​។ ពេល​នេះ​ពួកគេ​ក៏​កំពុង​ត្រៀម​ខ្លួន​ក្នុង​ការ​បង្ហាញ​នូវ​ស្នាដៃ​ថ្មី​សម្រាប់​អ្នក​គាំទ្រ​ជាទី​ស្រលាញ់​ទាំង​អស់​ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ដែរ​៕

*ចុចអាន៖

-ព្រោះចង់បានលុយពេក Baekhyun ទ្រាំញ៉ាំបន្លែម្យ៉ាងដែលខ្លួនពិបាកលេបបំផុត

-EXO រំលឹករឿង​អ្នក​គាំ​ទ្រគប់​អាវ​ក្នុង​មក​លើ​ឆាក​នៅ​ Mexico

-ព័ត៌មាន​តារាកូរ៉េ

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី