ពិតជា​​អ្នក​មានមែន! ទិញ iPhone 6 ៩៩ គ្រឿង លាត​ត្រដាង​ក្ដី​ស្នេហ៍

  • 2014-11-09 15:57:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ហ្គេមមួយ​​នៅ​ក្រុង​ក្វាងចូវ ខេត្ត​ក្វាងតុង ប្រទេស​ចិន បាន​ចំណាយ​ប្រាក់ ៥០០០០០យាន់ (ជាង ៨ម៉ឺន​ដុល្លារ) ដើម្បី​ទិញiPhone 6 ៩៩គ្រឿង រៀប​ចេញ​ជា​រូប​បេះដូង សារភាព​ក្ដី​ស្នេហ៍​ចំពោះ​មិត្ត​រួម​ការងារ។

 

​​​​ បុរស​វ័យ​ក្មេង បាន​ប្រើ​លុយ​សន្សំ​ ២​ឆ្នាំ របស់​ខ្លួន ទិញ​ទូរសព្ទ​ស៊េរី​ថ្មី​ទាំង​នោះ មក​តម្រៀប​លើ​គ្នា​ចេញ​ជា​រូប​បេះដូង​នៅ​ចំ​កណ្ដាល​ទីធ្លា​ចត​ឡាន ពេល​សម្រាក​ពី​ការងារ។ ចំណែក​ឯ​នារី​ដ៏​មាន​សំណាង​ បាន​មក​ដល់​កន្លែង​លាត​ត្រដាង​ស្នេហ៍ បន្ទាប់​ពី​មាន​ការ​លួង​លោម​​ពី​អ្នក​រួម​ការងារ​ផ្សេង​ទៀត។ ទោះ​យ៉ាង​ណា នាង​មិន​ទាន់​បាន​ឆ្លើយ​តប​ថា​ទទួល​យក​ក្ដី​ស្នេហ៍​នោះ​នៅ​ឡើយ​ទេ៕

 

 

 

ចុចអាន៖ ៧ សន្លឹក​បង្ហាញ​ពី​កំពូល​បុរសអភ័ព្វ​ស្នេហ៍​​ព្រឹក​នេះ

ចុចអាន៖ ស្នេហ៍​ស្មោះ​រំជួល​ចិត្ត! លា​ឈប់​ពី​ការងារ មើល​ថែ​មិត្ត​ស្រី​កើត​ជំងឺ​មហារីក

ចុចអាន៖ ដឹង​ថា​មិន​អាច​រស់​ នៅ​តែ​ប្ដូរ​​រៀប​ការ​ តែ​បាន​៨​​ថ្ងៃ​ស្លាប់​មែន

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ shanghaiist